Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបុរសម្នាក់ បាញ់សម្លាប់បងប្រុសខ្លួនឯង រត់គេចពី ក្រុងតាខ្មៅ រហូតដល់ខេត្តស្វាយរៀង

ស្វាយរៀង៖បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ សហការ​ស្រាវជ្រាវ​ឃាត់​បាន​នៅ​ខេត្តស្វាយរៀង​ បន្ទាប់​ធ្វើ​សកម្មភាព​ប៉ុនប៉ង​អំពើ​ឃាតកម្ម​នៅ​ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០២០​នេះ​ លោក​ឧត្តមសេនីយ៍ត្រី​ កុយ​ សុភាព​ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ និង​កម្លាំង​អធិការដ្ឋាន​គ​របាល​ស្រុក​កំពង់​រោ​ទិ៍​ សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ខេត្តកណ្តាល​ ដឹកនាំ​ដោយ​លោក​ ឧត្តម​សេនី​យ៏​ត្រី​ រឿ​ន​ ណា​រ៉ា​ ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ​ ឆាយ​ សា​លាភ​ អាយុ​៣៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់​ផលិតផល​តាម​អន​ឡាញ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ខ្សេវ​ សង្កាត់​រកា​ខ្ពស់​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ដែល​បាន​ប្រព្រឹត្ត​អំពើ​ប៉ុនប៉ង​ឃាតកម្ម​កាលពី​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២០​ នៅ​ភូមិ​ព្រែក​ខ្សេវ​ សង្កាត់​រកា​ខ្ពស់​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ។​

​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ ជនសង្ស័យ​បាន​គេច​មក​លាក់ខ្លួន​នៅផ្ទះ​របស់​ឈ្មោះ​ ម៉ា​ ឈិ​ត​ ហៅ​យុ​ ភេទ​ប្រុស​ នៅ​ភូមិ​ត្រពាំង​ត្រាច​ ឃុំ​ស្វាយ​តា​យាន​ ស្រុក​កំពង់​រោ​ទិ៍​ ខេត្តស្វាយរៀង​ ។​ ក្នុង​ពេល​ឃាត់ខ្លួន​ សមត្ថកិច្ច​បាន​ដកហូត​ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ី​រូស​ ពណ៌​ខ្មៅ​តែម​ក្រហម​ ពាក់​ស្លាក​លេខ​វៀតណាម​ 84-G1​ 019.40​ និង​ទូរស័ព្ទ​មួយ​គ្រឿង​ម៉ាក​ហា​វ៉េ​ពណ៌​ខ្មៅ​ ។​

ជនសង្ស័យម្នាក់ជាមនុស្សប្រើប្រាស់គ្រឿងញៀន បានទាញកាំភ្លើងខ្លីបាញ់បងប្រុសរបស់ខ្លួន បណ្តាលឲ្យ រងរបួសធ្ងន់ ហើយរត់គេចខ្លួនបាត់ ខណៈសមត្ថកិច្ចខេត្តកណ្តាល និងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ កំពុង ស្វែងរក ចាប់ខ្លួនប្អូនប្រុស បង្កើតណាត់បងបង្កើតមកបាញ់សម្លាប់ ដល់ក្នុងផ្ទះ ។ ហេតុការណ៍ បាញ់សម្លាប់មនុស្សនេះ បានកើតឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២០ វេលា ម៉ោង ៧ និង ១០ នាទី នៅចំណុច ផ្ទះជនសង្ស័យ ភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ៖ ជនរងគ្រោះជាបងបង្កើតឈ្មោះ ឆាយ សៀមមី អាយុ ជាង ៤៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ទីលំនៅភូមិកាហេ ឃុំកាហេ ស្រុកកងមាស ខេត្តកំពង់ចាម ។ ចំណែកជនសង្ស័យ ត្រូវជាប្អូនបង្កើតឈ្មោះ ឆាយ សាលាភ ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅក្នុងភូមិសង្កាត់កើតហេតុ មុខរបរ មិនពិតប្រាកដ បានជិះម៉ូតូ ១ គ្រឿង ម៉ាក scoopy ពណ៌ ក្រហម គេចខ្លួនបាត់ ។

វត្ថុតាង ចាប់យកអាវុធខ្លី ១ ដើម ម៉ាក Lock 98 លេខ ៖ 00080409236 បង់ ១ គ្រាប់ ចំនួន ១០ របស់ ជនសង្ស័យមានប្រភពមិនច្បាស់ ។

លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យជាមនុស្សប្រើប្រាស់ គ្រឿងញៀន ហើយតែងតែឈ្លោះគ្នា ជាមួយប្រពន្ធរកស៊ីលក់ផលិតផលតាមអនឡាញ ។ លុះមកដល់ ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ៤ រសៀល ជនសង្ស័យបានឈ្លោះប្រកែកជាមួយប្រពន្ធរបស់ខ្លួនទៀត ពេលនោះ ជនរងគ្រោះ បានចូលទៅជួយសម្របសម្រួលឲ្យឈប់ឈ្លោះគ្នា តែពេលនោះជនសង្ស័យ បែរជាខឹង ជនរងគ្រោះថា ជនរងគ្រោះចេះដឹងរឿងប្តីប្រពន្ធ របស់គេចង់បំបែកបាក់ប្តីប្រពន្ធគេ ។ លុះមកដល់វេលាម៉ោង ៤ ទៀបភ្លឺ នាថ្ងៃកើតហេតុ ជនសង្ស័យបានទូរស័ព្ទហៅជនរងគ្រោះ ពីខេត្តកំពង់ចាមឲ្យឡើងមកជួបនៅផ្ទះ របស់ខ្លួននៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីនិយាយគ្នាបន្តិច ។

ពេលនោះ ជនរងគ្រោះ បានជិះម៉ូតូឡើងមកជួបជនសង្ស័យ តាមការណាត់ តែនៅពេលមកដល់ មិនទាន់បាន និយាយអ្វីផង ក៏ត្រូវជនសង្ស័យដកកាំភ្លើងខ្លី ម៉ាកឡុកបាញ់ជនរងគ្រោះត្រូវចំក្រោមក្លៀក ខាងស្តាំធ្លាយគ្រាប់ ទៅក្រោយ របួសយ៉ាងធ្ងន់ ហើយជនសង្ស័យបានរកបាញ់ឪពុកក្មេក តែមិនផ្ទុះ និងប្រតាយប្រតប់គ្នាជ្រុះកាំភ្លើង ត្រូវឪពុកក្មេកយកបាន ។ ជនសង្ស័យ បានរត់គេចឡើងជិះម៉ូតូ scoopy ពណ៌ក្រហមឡើងមកតាខ្មៅគេចខ្លួន ។

បច្ចុប្បន្ន ជនជនសង្ស័យ បានបញ្ជូនមកដល់ការិយាល័យជំនាញខេត្តដើម្បីបំពេញនីតិវិធី ប្រគល់ជូនសមត្ថកិច្ចនគរបាលខេត្តកណ្តាល ចាត់ការតាមច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×