Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមឧកញ៉ាផ្ទុះអាវុធច្រើន​គ្រាប់ ក្នុង​ករណីជម្លោះដីធ្លី​រវាង ប្រជាពលរដ្ឋ និងក្រុម​ឧកញ៉ា នៅ​ភូមិ​អូរ​ឧ​ញ៉ា​ហេង ខេត្ត​ព្រះសីហនុ​

​ព្រះសីហនុ ៖ មាន​ករណីប៉ះទង្គិចគ្នា មានអ្នករបួស រវាងប្រជាពលរដ្ឋ និងក្រុមឧកញ៉ា ភឺន ផល្លា នៅស្រុកព្រៃនប់ និងខ្មាន់អាវុធ មិនទាន់ស្គាល់អត្តសញ្ញាណ ហើយត្រូវបានប្រជាពលរដ្ឋឡោមព័ទ្ធ ក្នុងតំបន់នោះ នៅវេលារសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នៅ​ភូមិ​អូរ​ឧ​ញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ភាគី​ខាង​ពលរដ្ឋ បាន​អះអាងថា ខ្មាន់កាំភ្លើង​ខាង​ក្រុម​ឧកញ៉ា​មួយរូប ហើយ​ប្រជាពលរដ្ឋ​ក៏បាន​ឡោមព័ទ្ធ​កាក់​ទុក​រថយន្ត​មួយគ្រឿង​របស់​ជនសង្ស័យ​មិនឱ្យ​ទៅមុខ ហើយ​សមត្ថកិច្ច​បានចេញមុខជួយសម្របសម្រួល​។ ក្នុងករណីនេះ ពលរដ្ឋ​បាន​អះអាងថា ក្រុម​ឧកញ៉ា បាន​ទៅ​រំលោភ​យក​ដីធ្លី​របស់​ពួកគេ​ដែល​បានរស់នៅ​ច្រើន​ឆ្នាំ​មកហើយ បន្ទាប់មក​ប្រជាពលរដ្ឋ​ច្រើន​នាក់​បាននាំគ្នា​តវ៉ា​រហូត​ដល់​មានការ​ផ្ទុះអាវុធ​នេះ​។​

​លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ពិត​ជាមាន​ករណីនេះ​កើតឡើង​ប្រាកដ​មែន ហើយ​អាជ្ញាធរ និង​សមត្ថកិច្ច​កំពុង​ធ្វើ​របាយការណ៍​អំពី​ករណីនេះ និង​មិនទាន់​អាច​បញ្ជាក់ព័ត៌មាន​លម្អិត​នៅឡើយ​​៕​រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


×