Friday, January 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់​ម៉ោង​ឆ្លើយ​ចោទប្រកាន់​ដាក់គ្នា យក​ត្រូវ​រៀងខ្លួន​! ក្នុងករណី​បាញ់សម្លាប់​បុរស​ម្នាក់​រកស៊ី​គួ​ក​ជេ​ដី និង​ចងការ​ប្រាក់ នៅ​ភូមិ​ទួល​កី​ថ្ងៃមុន (​វីដេអូ​)

​ភ្នំពេញ​៖ បុរស​ម្នាក់​ជា​គួ​ក​ជេរ​ដី និង​ចងការ​ប្រាក់ ត្រូវបាន​ខ្មាន់កាំភ្លើង បាន​បាញ់ប្រហារ បណ្តាល​ឲ្យ​ដេក​ដួល​ស្លាប់​យ៉ាង​អាណោចអាធ័ម នា​វេលា​ម៉ោង​ប្រហែល ៣ រសៀល​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ ស្ថិតនៅតាម​ផ្លូវដី​វាល​មួយកន្លែង ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល​។​

​តែ​ឈាម​ស្រែក​ស្បែក​ហៅ នៅ​ទីបំផុត ឃាតករ​ដៃ​ឆៅ​ឈ្មោះ សុខ ហេង​សំបូរ អាយុ ៣១ ឆ្នាំ ត្រូវបាន​កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​សហការ​ឃាត់ខ្លួន​នៅក្នុង​ភូមិ​ស្រែ​ញរ សង្កាត់​ពងទឹក ខណ្ឌដង្កោ និង​ដកហូត​អាវុធខ្លី​១​ដើម ។ បន្ទាប់មក សមត្ថកិច្ច​ក៏​ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ ផេង ស៊ី​ថុល ដែល​ជន​ដៃ​ចង្អុល​បង្ហាញថា​ជា ម្ចាស់​កាំភ្លើង​នៅ​ទីតាំង​ផ្សេងគ្នា ក្នុង​សង្កាត់​ពងទឹក ។​

​អ្នក​ទាំងពីរ​ត្រូវបាន​ដឹងថា គឺ​សុទ្ធសឹងតែ​ជា​អ្នក​ជំពាក់​លុយ​ជនរងគ្រោះ​ម្នាក់ ៤ ទៅ ៥ ពាន់​ដុល្លារ និង​១​ម៉ឺន​ដុល្លារ ប៉ុន្តែ ដោយសារ​គ្មាន​លុយ​សង ក៏​រួមគំនិត​គ្នា​ធ្វើ​រឿងនេះ​តែម្តងទៅ​។​

​តែ​ទោះយ៉ាងណា ខណៈពេល​ឆ្លើយ​សារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំងពីរ​បាន​ឆ្លើយ​យក​ត្រូវ​រៀងៗ​ខ្លួន ដោយ​ក្នុងនោះ ឈ្មោះ ផេង ស៊ី​ថុល បាន​និយាយថា «​បងអត់​ដឹងអី​ផង បែរ​អូន​ឯង​មក​ឆ្លើយ​ដាក់​បង​ជា​ម្ចាស់​កាំភ្លើង​ទៅវិញ​! អូន​ឯង​មានគំនិត​រឿង​អ្វី​បងអត់​ដឹងអី​ទេ ណែ​អូន​ណា កុំ​ធ្វើ​អ្វីមួយ​ខុស​នឹង​ច្បាស់ ជំពាក់​លុយ​គេ​សងលុយ​គេ​ណា​!»​។ ចំណែក​ខ្មាន់កាំភ្លើង​បាន​និយាយ​ចោទថា «​គាត់ (​ផេង ស៊ី​ថុល​) នៅ​ជាមួយ​ខ្លួន និង​យក​កាំភ្លើង​ចេញពី​ក្នុង​ឡាន​របស់គាត់​ឲ្យ​ខ្លួន និង​បាន​និយាយថា គាត់​ក៏​ជំពាក់​លុយ​ជនរងគ្រោះ​ដែរ បើ​គាត់​បាញ់សម្លាប់ នោះ​អ្នក​នៅក្នុង​បុរី​ក៏​ខុស​ទាំងអស់គ្នា​»​។​

​យ៉ាងណាមិញ ដើម្បី​ជាការ​តប​នឹង​ការចោទប្រកាន់​របស់​ឈ្មោះ សំបូរ ជនសង្ស័យ​ឈ្មោះ ផេង ស៊ី​ថុល ក៏បាន​និយាយថា «​បង​គ្មាន​សមត្ថភាព​ឯណា​មាន​សិទ្ធិ​កាន់​កាំភ្លើង​ទេ ព្រោះថា​សូម្បីតែ​ទូរស័ព្ទ​បែក​អេក្រង់ មិនមែន​លុយ​ដូរ​ផង តើ​មាន​លុយ​ឯណា​ទិញ​កាំភ្លើង​នោះ​!»​។​

​តែ​យ៉ាងណា មហា​ន​ជន​បាន​បញ្ចេញមតិ​ថា​៖ «​ដល់ពេល​អ៊ីចឹង​បានដឹងខ្លួន ប្រកែក​យក​ត្រូវ​រាងខ្លួន គុក​ទាំងពីរ​នាក់​ហ្មង​ទៅ​, ជំពាក់​លុយ​គេ អត់​សង​ហើយ​បាញ់សម្លាប់​គេ​ទៀត ពួក​អា​ត្រឹមត្រូវ​…»​។​

​សូមបញ្ជាក់ថា ដោយ​អនុវត្តតាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​សំណាក់​ឯកឧត្ដម​ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុង លី ស្នងការរង លោក​វរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាល​ខ​ណ្ឌ​កំបូល បាន​ឲ្យ​កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ឈឹម សា​វុ​ទ្ធ អធិការរង ចុះ​សហការ​ស្រាវជ្រាវ ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌ​ធ្ងន់ នៃ​ស្នងការ​រាជធានី​ភ្នំពេញ និង​បានការ​សហការ ជាមួយ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចាប់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ម្នាក់​ជា​ជនដៃដល់​បាញ់សម្លាប់​ជនរងគ្រោះ និង​ម្នាក់​ជា​អ្នកផ្ដល់​កាំភ្លើងខ្លី​ឲ្យ​ជនដៃដល់​។ នៅ​មុនពេល​កើតហេតុ​គេ​ឃើញ ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា PCX ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​1ID-7477 តែម្នាក់ឯង​ចេញពី​ស្ទី​ម នៅក្នុង​ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ លុះ​ពេលទៅដល់​កន្លែងកើតហេតុ ក៏​ត្រូវបាន​ជនសង្ស័យ​បាញ់ប្រហារ​តែម្ដង​។​

​ជនរងគ្រោះ​ឈ្មោះ នៅ ចំណាន អាយុ​៤៥​ឆ្នាំ មុខរបរ​គួ​ក​ជេរ​ដី រថយន្ត​-​ម៉ូតូ ព្រមទាំង​ចងការ​ប្រាក់ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​)​។ ជនសង្ស័យ​ទី​១ ឈ្មោះ សុខ ហេង​សំបូរ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ញ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​ជនដៃដល់​បាញ់​ជនរ​ង​គ្រោះ​)​។ ជនសង្ស័យ​ទី​២ ឈ្មោះ ផេង ស៊ី​ថុល ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​ជា​អ្នកផ្ដល់​កាំភ្លើង​)​។ វត្ថុតាង​ដកហូត អាវុធ​ខ្លីម៉ាក CF98 មាន​គ្រាប់​ចំនួន ៩​គ្រាប់​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា ពួកខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​បាញ់សម្លាប់​ឈ្មោះ នៅ ចំណាន ពិតប្រាកដ​មែន មូលហេតុ​ដោយសារតែ​ពួកខ្លួន​ជំពាក់​ប្រាក់​ជនរងគ្រោះ​ច្រើន ហើយ​គ្មាន​លទ្ធភាព​សង​។ សមត្ថកិច្ច​បាន​បង្ហើប​ថា ជនដៃដល់​ជំពាក់​លុយ​ជនរងគ្រោះ​ប្រមាណ​៣០​ម៉ឺន​ដុល្លារ ដោយ​សរុប​ទាំង​ដើម ទាំង​ការ​។ ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល កសាង​សំណុំរឿង​បញ្ជូនទៅ សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


×