Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្ត្រាលី​កំពុង​គាំទ្រ​ក្រសួង​រ៉ែ​និង​ថាមពល ដើម្បី​អភិវឌ្ឍ​យុទ្ធសាស្ត្រ​ថាមពល​កកើតឡើង​វិញ​នៅ​កម្ពុជា

​ភ្នំពេញ​៖​អូស្ត្រាលី​កំពុង​គាំទ្រ​ក្រសួង​រ៉ែ​និង​ថាមពល Ministry of Mines and Energy Cambodia ដើម្បី​អភិវឌ្ឍ​យុទ្ធសាស្ត្រ​ថាមពល​កកើតឡើង​វិញ​នៅ​កម្ពុជា និង​ផ្តល់​ថវិកា​មួយផ្នែក​ដល់​ផែនការ​អភិវឌ្ឍ​ថាមពល​របស់​ប្រទេស​កម្ពុជា​

​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី​22 ខែធ្នូ​ឆ្នាំ ២​ឥ​២០ នេះ​ចេញ​របាយការណ៍​មួយ​ពី​កិច្ចពិភាក្សា​គោលនយោបាយ​មេគង្គ​-​អូស្ត្រាលី លើក​ទី ២ ស្តីពី​ថាមពល​និង​អគ្គិសនី នាពេល​អនាគត ។​

​នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ អូស្ត្រាលី​និង​ថៃ បានធ្វើ​ជា​សហ​ម្ចាស់ផ្ទះ រៀបចំ​កិច្ចពិភាក្សា​គោលនយោបាយ​មេគង្គ​-​អូស្ត្រាលី​លើក​ទី ២ ស្តីពី​ថាមពល​និង​អគ្គិសនី​នាពេល​អនាគត​។ កិច្ចពិភាក្សា​នេះ បាន​ផ្តោតលើ​របៀប​ដែល​បណ្តា​ប្រទេស​នៅ​តំបន់​មេគង្គ អាច​ធ្វើការ​ជាមួយគ្នា​ដើម្បី​សម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព លេខ​៧ គឺ​ការធានាបាន​នូវ​លទ្ធភាព​ទទួលបាន​ថាមពល​ដែលមាន​តំលៃ​សមរម្យ អាច​ទុកចិត្តបាន មាន​និរន្តរភាព និង​មាន​ភាពទំនើប សម្រាប់​មនុស្ស​ទាំងអស់​គ្នា​។ ជា​ផ្នែក​មួយ​នៃ​កិច្ចពិភាក្សា​នេះ ឯកអគ្គរាជទូត Pablo Kang បានរៀបចំ​ការប្រជុំ​តុមូល តាម​អ៊ី​ន​ធឺ​ណេ​ត ជាមួយ​ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី និង​ជានា​យក​គ្រប់គ្រង​អគ្គិសនី​កម្ពុជា សហការី​មកពី​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​នានា ស្តីពី​ការផ្លាស់ប្តូរ​ថាមពល​ស្អាត​របស់​កម្ពុជា ដោយ​ក្រឡេកមើល​អត្ថប្រយោជន៍ និង​បញ្ហា​ប្រឈម​នៃ​ការបញ្ចូល​ថាមពល​កកើត​ឡើងវិញ ដែលមាន​លក្ខណៈ​ប្រែប្រួល (​រាប់បញ្ចូល​ទាំង​ខ្យល់​និង​ព្រះអាទិត្យ​) ចូលទៅក្នុង​បណ្តាញ​អគ្គិសនី​របស់​ប្រទេស​កម្ពុជា​។​

​អូស្ត្រាលី​កំពុង​គាំទ្រ​ក្រសួង​រ៉ែ​និង​ថាមពល Ministry of Mines and Energy Cambodia ដើម្បី​អភិវឌ្ឍ​យុទ្ធសាស្ត្រ​ថាមពល​កកើតឡើង​វិញ​នៅ​កម្ពុជា និង​ផ្តល់​ថវិកា​មួយផ្នែក​ដល់​ផែនការ​អភិវឌ្ឍ​ថាមពល​របស់​ប្រទេស​កម្ពុជា ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បី​ជួយ​ដល់​ផែនការ​អគ្គិសនី​ដល់​ឆ្នាំ​២០៤០​។ អូស្ត្រាលី​មាន​មោទនភាព​ក្នុងការ​គាំទ្រ​ដល់​អនាគត​ថាមពល​កាន់តែ​ស្អាត និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន របស់​កម្ពុជា​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×