ព្រះសីហនុ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យជនជាតិចិន ចំនួន២នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណី រក្សាទុក ចាត់ចែងសម្រួលឱ្យរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។
ជនសង្ស័យជនជាតិចិន ចំនួន២នាក់ គឺ១/ ឈ្មោះ LiLin Wei ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅក្រុមទី១៧ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។ ២/ ឈ្មោះ Wang Xiang Ying ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅក្រុមទី១៧ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។ វត្ថុតាងរួមមាន: – ម្សៅពណ៌ស ចំនួន ១២កញ្ចប់ ទម្ងន់សុទ្ធ ២៩.៨៣ក្រាម – ម្សៅពណ៌ប្រផេះ ចំនួន ១៨កញ្ចប់ ទម្ងន់សុទ្ធ ៣០.៦៦ក្រាម – ម្សៅពណ៌លឿង ចំនួន ៦ កញ្ចប់ ទម្ងន់សុទ្ធ ១០.៣៤ក្រាម – ដែកកេះចំនួន ២ – ទូរស័ព្ទដៃចំនួន២គ្រឿង – ជញ្ជីងថ្លឹងចំនួន ១ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ