Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិករ​ចិញ្ចឹម​ទាយក​ពង​ម្នាក់ អះអាងថា ដោយសារ​ផ្ទុះ​ជម្ងឺ​កូ​វីដ​-១៩ ធ្វើឱ្យ​អ្នក​ហូប និង​អ្នកលក់​មានការ​កាត់បន្ថយ​

spot_img

​បាត់ដំបង​៖​ដោយសារ​ផ្ទុះ​ជម្ងឺ​កូ​វីដ​-១៩ ធ្វើឱ្យ​អ្នក​ហូប​ពង​ទា និង​អ្នកលក់​មានការ​កាត់បន្ថយ​នោះ សេចក្តីប្រកាស​ព័ត៌មាន​របស់​មន្ទីរ​ក​សិ​កម្ម រុក្ខាប្រមាញ់​និង​នេសាទ ខេត្តបាត់ដំបង ទាក់ទង​ទៅនឹង​តម្លៃ​ស៊ុតទា នាពេល​បច្ចុប្បន្ន ។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ ក្រុមការងារ​ការិយាល័យ​ផលិក​ម្ម និង​បសុព្យាបាល ដឹកនាំ​ដោយ លោក​ប្រធាន​មន្ទីរ បាន​ចុះ​ជួប​ផ្ទាល់​ជាមួយ លោក ជុំ សំ​វ័ន ជា​កសិករ​ចិញ្ចឹម​ទាយ​កពង នៅ​ភូមិ​គោក​ខ្ពស់ ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ គាត់​បាន​ប្រកប​មុខ របរ​ចិញ្ចឹម​ទា អស់​រយៈពេល​១០​ឆ្នាំ​។​

លោក ជុំ សំ​វ័ន ជា​កសិករ​ចិញ្ចឹម​ទាយ​កពង នៅ​ភូមិ​គោក​ខ្ពស់ ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​បានលើកឡើង​មូលហេតុ​ពី​ការធ្លាក់​ថ្លៃពង​ទា បណ្តាលមកពី​៖

១-​ទា​ប្រដេញ​តាម​វាលស្រែ​នាំចូល ពី​ក្រៅ​ខេត្ត វា​ស៊ី​ចំណី​តាម​វាលស្រែ​ដែល​ធ្វើឱ្យ​ការចំណាយ​ថ្លៃដើម​តិច ជាង​ទា​របស់គាត់​ដែល​ចិញ្ចឹម​ក្នុង​ទ្រូង​ដោយ​ចំណាយ​ថ្លៃដើម​ច្រើន​។​

២» គាត់​បាន​លើក​ពី​សម្ដី​របស់​ឈ្មួញ​ដែល​បាន​ទិញ​ពង​ទា​គាត់​ថា ដោយសារ​ផ្ទុះ​ជម្ងឺ​កូ​វីដ​-១៩ ធ្វើឱ្យ​អ្នក​ហូប និង​អ្នកលក់​មានការ​កាត់បន្ថយ​។​

​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង​សូម​ធ្វើការ​បដិសេធ​ចំពោះ​ហេតុផល​ថា​ពង​ទា​ធ្លាក់​ថ្លៃ ដែល​បណ្តាលមកពី​ការនាំ​ពង​ទា​ចូល​ពី​ប្រទេសជិតខាង (​ពិសេស​ប្រទេស​វៀតណាម )៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×