Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្របីអ្នកស្រុកកោះរ៉ុងសន្លឹម វ័ធស្រ្តីជនជាតិអង់គ្លេសម្នាក់ រងរបួសធ្ងន់

spot_img

ខេត្តព្រះសីហនុ ៖ ស្ត្រីភ្ញៀវទេសចរជនជាតិអង់គ្លេសម្នាក់ កាលពីព្រឹកដ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រូវសត្វក្របី របស់ប្រជាពលរដ្ឋរស់នៅលើកោះរ៉ុងសន្លឹម ក្រុង-ខេត្តព្រះសីហនុវ័ធអោយរងរបួសធ្ងន់ បញ្ជូនមកសង្រោះបន្ទាន់នៅមន្ទីរពេទ្យ។

សមត្ថកិច្ចនគរបាលប្រចាំការនៅលើកោះរ៉ុងសន្លឹម បានអោយដឹងថា នៅពេលស្ត្រីរងគ្រោះកំពុងដើរកំសាន្តនៅលើកោះរ៉ុងសន្លឹម បាន ជួបក្របីអ្នកស្រុក ដែលលែងចោលនៅលើកោះ ក៏ត្រូវក្របីដេញវ័ធរបួសជើងទាំងពីរធ្ងន់ធ្ងរ។

សមត្ថកិច្ច អោយដឹងទៀតថា ពេលនេះស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ដឹកតាមអូប័រចេញពីកោះរ៉ុង មកដល់ដីគោកក្រុងព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យរួចហើយ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។ កម្លាំងនគរបាល អោយដឹងថា បន្ទាប់ ពីដឹកមកដល់ដីគោកត្រង់ចំណុចផែទូកជិតកំពង់ផែរួចមក ជនរងគ្រោះក៏ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីទទួលបានព្យាបាលភ្លាមៗដែរ។

នគរបាលទេសចរ បានអោយដឹងថា ស្ត្រីរងគ្រោះខាងលើមាន ឈ្មោះ Chids Fiona ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិអង់គ្លេស បានរងរបួសជើងទាំងសងខាងធ្ងន់ធ្ងរ៕ ដែន សីមា

spot_img
×