សៀមរាប៖ កម្លាំងនគរបាលស្រុកស្វាយលើ បានឃាត់ខ្លួនបុរសជាកម្មករសំណង់ម្នាក់ ករណីចាប់រំលោភក្មេងស្រី អាយុ១០ឆ្នាំបានសម្រេច យោងទៅតាមបណ្តឹងរបស់គ្រួសារជនរងគ្រោះ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិខ្នារក្រៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។ ជនសង្ស័យជាពូបង្កើត របស់ក្មេងស្រីរងគ្រោះ។
លោកវរសេនីយ៍ឯកស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា កម្លាំងនគរបាលស្រុកស្វាយលើ បានឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះមួក ម៉េង អាយុ៣៥ឆ្នាំ មានស្រុកកំណើតភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ ស្នាក់នៅបណ្តោះអាសន្នភូមិខ្នារក្រៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលពាក់និងបទល្មើសរំលោភសេពសន្ថវៈ។
លោកបន្តថា អង្គហេតុនៃរឿងនៅវេលាម៉ោង១០នឹង៤០នាទីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ជនរងគ្រោះរស់នៅស្រុកពួក ខេត្តសៀមរាប។ ជនរងគ្រោះបានទៅដាំបង្គោលរបង និងដាក់លួសបន្លានៅចំណុចដីចំការឈ្មោះរៀម វ៉ាន់សាក់ ភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ជាមួយឪពុកបង្កើតនិងពូព្រមទាំងជនសង្ស័យ។ ពេលទៅដល់ចំណុចដីចំការ ឪពុកជនរងគ្រោះ បានដាំបង្គោលរបង នៅចំងាយពីជនរងគ្រោះប្រហែល២០០ម៉ែត្រ ចំណែកជនសង្ស័យ និងជនរងគ្រោះ បានវាយបន្លាលួសជាមួយគ្នា ដោយជនរងគ្រោះ ជាអ្នកទាញបន្លាលួស ជនសង្ស័យជាអ្នកដំបន្លាលួសភ្ជាប់នឹងបង្គោលរបង នៅពេលជនរងគ្រោះហត់អស់កម្លាំង ជនរងគ្រោះក៏បានទៅសម្រាកនៅព្រៃល្បះក្នុងចំការ។ ពេលឃើញជនរងគ្រោះចូលព្រៃដូចនេះ ជនសង្ស័យក៏ដើរតាមពីក្រោយ សំដៅទៅរកជនរងគ្រោះ ហើយបានធ្វើសកម្មភាពចាប់ផ្តូលជនរងគ្រោះទៅនឹងដីរួចសង្កត់ជនរងគ្រោះ សំរាតខោជនរងគ្រោះត្រឹមក្បាលជង្គង់ រួចជនសង្ស័យស្រាតខោរបស់ខ្លួន ធ្វើសកម្មភាពយកប្រដាប់ភេទសកចូលប្រដាប់ភេទជនរងគ្រោះ បានប្រហែលមួយថ្នាំងដៃ តែជនរងគ្រោះឈឺចុកចាប់ ក៏ខំរើបម្រាស់ និងស្រែកយំ ស្របពេលនោះឪពុកជនរងគ្រោះ មកទាន់ ជនសង្ស័យក៏ឈប់សកម្មភាព ហើយគេចខ្លួននៅក្នុងដីចំការ។ ឪពុកជនរងគ្រោះ និងជនរងគ្រោះ បានត្រឡប់មកផ្ទះ ហើយរាយការណ៍ជូនសមត្ថកិច្ច។
បន្ទាប់ពីទទួលពាក្យបណ្តឹងភ្លាម សមតកិច្ចបានចុះទៅកន្លែងកើតហេតុ នាំខ្លួនជនសង្ស័យមកសាកសួរ ហើយបានសារភាពថា ពិតជាបានប្រព្រឹត្តសកម្មភាពខាងលើ ដូចការចោទប្រកាន់មែន។
បច្ចុប្បន្នកម្លាំងនគរបាលស្រុកស្វាយលើ កំពុងកសាងសំណុំរឿងនេះ ដើម្បីបន្តនីតិវិធីទៅតាមផ្លូវច្បាប់៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ