Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលស្រុកព្រៃនប់ ចុះចាប់ម៉ូតូកែឆ្នៃខុសបច្ចេកទេស ២១គ្រឿង និងអប់រំម្ចាស់

spot_img

ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ បានបង្ហាញចំនួនម៉ូតូកែឆ្នៃខុសលក្ខណៈបច្ចេកទេសចំនួន ២១គ្រឿង ដែលបើកបររំខានតាមផ្លូវសាធារណៈ និងធ្វើការអប់រំម្ចាស់។ សមត្ថកិច្ច បានអោយដឹងថា មូលហេតុ ដែលកម្លាំងជំនាញចុះចាប់ម៉ូតូទាំងនេះ ដោយសារតែការធ្វើចរាចរតាមទីសាធារណៈ បង្ករអោយមានការរំខានជាពិសេស បំពងស៊ីមាំងសម្លេងម៉ូតូលាន់ឮខ្លាំង។

កម្លាំងនគរបាលស្រុកព្រៃនប់ បានអោយដឹងថា យុទ្ធនាការនេះ បានចាប់ផ្តើមពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយកម្លាំងផ្នែកព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៍ពិសេស ដឹកនាំដោយ លោកវរសេនីយ៍ត្រី ហួ យ៉ៃ អធិការរងទទួលបន្ទុកការងារយុត្តិធម៌ និងលោកអនុសេនីយ៍ឯក សួន រ៉ាឌី អធិការរងទទួលបន្ទុកការងារគ្រប់គ្រងកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ក្រោមបញ្ជាផ្ទាល់របស់លោក វរសេនីយ៍ឯក ហ៊ីង ចន័្ទរិទ្ធ អធិការនគរបាល ស្រុកព្រៃនប់។

សកម្មភាពនេះ សមត្ថកិច្ចបានស្ទាក់ចាប់ បានម៉ូតូកែច្នៃខុសបច្ចេកទេស ដូចជា តបំពង់ស៊ីមាំងបំពងសំលេង តភ្លើងឡាស៊ែ តស៊ីភ្លេឮសំឡេងខ្លាំង និងតសាក់ស៊ីវែងជាដើម ដែលបានបង្កការំខាន និងបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកដទៃ។ យុទ្ធនាការនេះ កម្លាំងសមត្ថកិច្ច បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅតាមផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣ ក្នុងមូលដ្ឋានស្រុកព្រៃនប់ សរុបចាប់បានម៉ូតូចំនួន ២១គ្រឿង។ ក្នុងនោះម៉ូតូតភ្លើងឡាស៊ែចំនួន១៤ គ្រឿង និងម៉ូតូតបំពង់ស៊ីមាំងបំពងសំឡេងចំនួន ៧គ្រឿង។

បច្ចុប្បន្នម៉ូតូទាំង ២១គ្រឿង កំពុងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីអោយម្ចាស់ម៉ូតូ មកដោះបំពង់ស៊ីមាំង និងភ្លើងឡាស៊ែ ខុសបច្ចេកទេសចេញ វិញ និងអប់រំម្ចាស់យានជំនិះខាងលើអោយបញ្ឈប់សកម្មកែឆ្នៃម៉ូតូ របស់ខ្លួនខុសបច្ចេកទេបែបនេះតទៅទៀតនាថ្ងៃអនាគត៕ ដែន សីមា

spot_img
×