Tuesday, September 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កោះហៅ អ្នកកត់ឆ្នោត ១២នាក់ នៅក្នុងផ្សារអូឬស្សី មកអប់រំ ឲ្យឈប់កត់ឆ្នោតជាបន្ទាន់ បើពុំនោះទេ នឹងបិទតូបលក់ដូរជាបណ្ដោះអាសន្ន

ភ្នំពេញ៖ បងប្អូនអាជីវករមួយចំនួន នៅក្នុងផ្សារអូឬស្សីដែលកត់ឆ្នោតទាំងស្របច្បាប់និងទាំងខុសច្បាប់ ប្រឈមបិទតូបលក់ដូរជាបណ្ដោះអាសន្ន បើគណៈកម្មាធិការផ្សារស្រាវជ្រាវរកឃើញថា បងប្អូននៅតែបន្តសកម្មភាព លួចលាក់កត់ឆ្នោតខុសច្បាប់នៅក្នុងតូបបន្តទៀត។

ការព្រមានបែបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ធ្នូឆ្នាំ២០២០ ខណៈដែលគណៈកម្មការផ្សារបានអញ្ជើញអ្នកកត់ឆ្នោត សរុបចំនួន១២នាក់មកអប់រំ ឲ្យពួកគាត់ឈប់កត់ឆ្នោតជាបន្ទាន់នៅទីស្នាក់ការផ្សារ។

លោកហ៊ត វ៉ាន់ធី ប្រធានគណៈកម្មការផ្សារអូរឬស្សីបានមានប្រសាសន៍ថា បងប្អូនអាជីវករ ដែលកត់ឆ្នោតទាំងស្របច្បាប់និងទាំងខុសច្បាប់ សូមមេត្តាផ្លាស់ប្ដូរមុខរបរទៅលក់ដូរអ្វីផ្សេងវិញប្រសើរជាងដោយហេតុថា កន្លងមកនេះមានបងប្អូនអាជីវករមួយចំនួន បានលួចលាក់កត់ឆ្នោតខុសច្បាប់នៅក្នុងតូប ។ បើគណៈកម្មាធិការផ្សារស្រាវជ្រាវរកឃើញថា បងប្អូននៅតែបន្តសកម្មភាពបែបនេះទៀត ចាប់ពីថ្ងៃទី ២៥ធ្នូនេះតទៅ គណៈកម្មការផ្សារនិងសម្រេចបិទតូបលក់ដូររបស់បងប្អូនជាបណ្ដោះអាសន្ន ហើយបើសិនជាកន្លែងចល័តវិញ គឺគណៈកម្មការផ្សារនិងធ្វើការដកហូតមកវិញ ដោយគ្មានលក្ខខណ្ឌ ។

លោកហ៊ត វ៉ាន់ធី បានបន្តថា ការធ្វើបែបនេះ គឺអនុវត្តតាមការណែនាំរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានណែនាំឱ្យអាជ្ញាធរក៏ដូចជាគណៈកម្មការផ្សារទប់ស្កាត់ឱ្យបានចំពោះការលួចលេងល្បែងស៊ីសងខុសច្បាប់នៅក្នុងផ្សារនានាក្នុងរាជធានីភ្នំពេញ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×