បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចេញរបាយការណ៍លម្អិត ទាក់ទងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបណ្តាលឲ្យមនុស្សស្លាប់រហូតដល់ទៅ 8នាក់គឺ រថយន្តតាក់ស៊ីធុនតូច Camary បានបែកកង់ក្នុងពេលកំពុងបើកបរបណ្តាលឱ្យរ៉េចង្កូតទៅបុកជាមួយរថយន្តធំនេះតែម្តង, សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
គ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់មួយដែលបានកើតឡើងនាវេលាម៉ោង២១និង២០នាទីយប់ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២០ នៅលើផ្លូវជាតិលេខ ៥ ដែលកំពុងស្ថាបនា ត្រង់ចំណុចក្រុមទី០១ភូមិព ពា ល ខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង រវាង រថយន្តដឹកទំនិញធុនធំម៉ាកHYUNDAIពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ 3F-0169(រថយន្តដឹកទឹកកក)ធ្វើដំណើរ ទិស ដៅពីត្បូងទៅជើង បានជួបគ្រោះថ្នាក់បុកជាមួយរថយន្តតាក់ស៊ីម៉ាក Ca maryពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 2A- 0377ធ្វើដំណើរទិសដៅផ្ទុយគ្នា ពីជើងទៅត្បូង ។
ករណីនេះបណ្តល ឱ្យស្លាប់មនុស្សចំនួន០៨នាក់ នៅកន្លែងកើតហេតុ គឺអ្នកបើករថយន្តធុនធំស្លាប់ចំនួន០១នាក់ និងខាងរថយន្តតាក់ស៊ី Camry ស្លាប់ចំនួន ០៧ នាក់ និងមនុស្សចំនួន០២នាក់រងរបួសត្រូវបានសមត្ថកិច្ចនគរបាលស្រុកថ្ម គោលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យដែលក្នុង នោះមានអ្នកបើកបររថយន្តនិងក្មេងប្រុសម្នាក់។
តាមព័ត៌មានពីសមត្ថកិច្ចនគរបាលដែលទទួល បានប្រភពពីកន្លែងកើតហេតុបញ្ជាក់ថា គ្រោះថ្នាក់ដ៏រន្ធត់នេះកើតឡើងដោយសាររថយន្តតាក់ស៊ីធុនតូច Camary ដែលមានអ្នករួមដំណើរ សរុបរហូតចំនួន០៩នាក់ បានបែកកង់ក្នុងពេលកំពុងបើកបរបណ្តាលឱ្យរ៉េចង្កូតទៅបុកជាមួយរថយន្តធំនេះតែម្តង។
សមត្ថកិច្ចនគរបាលស្រុកថ្មគោលដែលមាន លោកវរសេនីយ៍ឯក ផង សុភាព ជាអធិការនគរ បាលស្រុក បានឱ្យដឹងថានៅព្រឹកថ្ងៃទី២៥ខែ ធ្នូ២០២០ នេះក្រុមគ្រួសាររបស់សពដែលដឹងថា ពួកគាត់មានទីលំនៅឯខេត្តពោធិ៍សាត់បានមក ដល់វត្តអូរតាគី និងសុំចាត់ចែងរៀបចំធ្វើបុណ្យ នៅទីនេះតែម្តង៕រក្សាសិទ្ធិដោយ៖អ៊ុងសារុំ