Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១ តាម​ចាប់​ចោរឆក់​ម្នាក់ ដល់​ក្នុងផ្ទះ​

spot_img

​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១ ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ក្រោយ​ពេលធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ 1+plush 7 t មួយគ្រឿង​បានសម្រេច កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០ ពី​ជនរងគ្រោះ​ម្នាក់​នៅលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ថ្មី ផ្លូវ​២១៧​សង្កាត់​ស្ទឹងមានជ័យ​ទី​១​ខណ្ឌមានជ័យ​។​

​បន្ទាប់មក​ជនរងគ្រោះ​ក៏​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​១ ក្រោយពេល​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ រួចមក​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​ទី​១ សហការ​ជាមួយ​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ បាន​បើក​ការស្រាវជ្រាវ​តាម​កាមេរ៉ា​សុវត្ថិភាព លុះ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ដា វីន ភេទ​ប្រុស អាយុ ១៦​ឆ្នាំ​មុខរបរ​សិស្ស នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ ភូមិ​មានជ័យ​ទី​១ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ​។​

​ប​ច្ច​ប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ម៉ូតូ​មួយគ្រឿង ដែលជា​មធ្យោបាយ​ជិះ​សម្រាប់ធ្វើ​សកម្មភាព​ឆក់ ត្រូវបាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​កសាង​សំណុំរឿង​និង​អនុវត្តន៍​តាម​នីតិវិធី​៕​រក្សា​សិទ្ធិ​ដោយ​៖​មី​ដា​

spot_img
×