Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​ម្នាក់ កំពុង​ជួសជុល​ទូក ផ្ទុះ​ស៊ីទែន​ប្រេង បណ្តាល​ឲ្យ​ស្លាប់

​ព្រះសីហនុ ៖ កម្មករ​ជួសជុល​ទូក​ម្នាក់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ដោយសារ​ផ្ទុះ​ស៊ីទែន​ប្រេង ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​៧​និង​០០​នាទី​ព្រឹក នៅ​ចំណុច​អ៊ូ​ទូក​(​កន្លែង​ជួសជុល​ទូក​) ស្ថិតក្នុង​ក្រុមទី​១ ភូមិ​៤ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ។​

​ជនរងគ្រោះ​ឈ្មោះ ញ៉ិល សំណាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ ស្នាក់នៅ​កន្លែងកើតហេតុ ស្រុកកំណើត​ភូមិ​រកា​ថ្មី ឃុំ​ស្រែ​សំរោង ស្រុក​ជុំ​គិរី ខេត្តកំពត ។ ករណីនេះ​កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត ៕ រក្សា​សិទ្ធិ​ដោយ​៖ បញ្ញា​ស័ក្តិ​

×