ភ្នំពេញ ÷បងប្អូនធ្លាប់បានជ្រាបហើយថាកាលពីម៉ោង១០និង១០នាទីយប់ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ នៅចំណុច ខាងជើងវិទ្យាល័យបាក់ទូក តាមបណ្តោយ ផ្លូវ ១៦៩ ក្រុមទី ២១ ភូមិ ៤ សង្កាត់វាលវង់ ខណ្ឌ៧មក រា មានអគ្គិភ័យបានកើតឡើងដោយសារតែផ្ទុះហ្គាសបណ្តាលឲ្យឆាបឆេះផ្ទះ នៅជាន់ទី២មួយកន្លែងទាំង យប់បង្កឲ្យការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅទីនោះ និងសមត្ថកិច្ច ។
ហើយនៅក្នុងករណីគ្រោះអគ្គិភ័យនេះដែរ ដែលគួរឲ្យសោកស្តាយហើយ និងកោតសរសើរខ្លាំងបំផុត បុរសម្នាក់បានលះបង់ជីវិត ដើម្បីការពារនិងព្យាយាមជួយសង្គ្រោះប្អូនស្រីរបស់ខ្លួនពីគ្រោះ អគ្គិភ័យ ប៉ុន្តែអកុសល្យព្រោះតែត្រូវភ្លើងឆេះពោរពេញខ្លួនពេក បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ទើបធ្វើឲ្យយុវជនរងគ្រោះ បានស្លាប់បាត់បង់ជីវិតគ្មានថ្ងៃត្រឡប់ជួបក្រុមគ្រួសារវិញឡើយ កាលពីវេលាម៉ោងជាង១ រំលងអធ្រាត្រឈានចូលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២០ នេះ នៅឯមន្ទីរពេទ្យកាល់ម៉ែត ។
បើតាមការរៀបរាប់ពីក្រុមគ្រួសារ នៃសព បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង ៣ រសៀលនៅថ្ងៃសៅរ៍ ទី ២៦ ខែធ្នូ ឆ្នាំ ២០២០ស្អែកនេះសពនឹងដង្ហែទៅតម្កល់ទុកធ្វើបុណ្យ នៅវត្តសង្វរ ក្នុងភូមិសង្វរ ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ហើយត្រូវបូជានៅវេលាម៉ោង ៧ យប់៕រក្សាសិទ្ធិដោយ៖សាមេត