ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បានបើករថយន្តក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុកនឹងទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់១ ចំណែកឯតៃកុងវិញ ទុករថយន្តចោលរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះដែរ កើតឡើងនៅវេលាម៉ោង ២ និង ៣០ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានបញ្ជាក់ថា មុនពេលកើតហេតុ គាត់បានឃើញបុរសជនជាតិចិនម្នាក់ បានបើករថយន្តម៉ាក ព្រូស មួយគ្រឿង ពណ៌ស្ករ ដែលពាក់ផ្លាកលេខ ភ្នំពេញ 2AS 0632 ធ្វើដំណើរក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់១កង់ ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចក៏ប្រគល់តួនាទីនេះ ទៅខាងចរាចរណ៍ជំនាញក្រុងចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កហេតុខាងលើ ទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕រក្សាសិទ្ធិដោយ៖ សា មេត