កំពង់ស្ពឺ ៖ នគរបាលស្រុកភ្នំស្រួច បានបំបែកករណីដែលបង្កការរំខានដល់ដំណេកពលរដ្ឋ ក្រុមចោរលួចព្រលះសាច់គោច្រកបាវ ៣០នាទី គោមួយក្បាល ។ សាធារណជនពិតជាឆ្ងល់ ហេតុអី? ចោរលួចគោព្រលះយកតែសាច់ ដោយទុកក្បាលឱ្យម្ចាស់ មិនយកទៅលក់។
ដោយបានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច កាលពីថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០ បានឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ យឹម សុធារិទ្ធិ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភួមិទី៦(វាលធំ) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ពាក់ព័ន្ធករណីចោរកម្ម(លួចគោ) ចំនួន២ក្បាល នៅចំណុច ក្រោលគោក្រោយផ្ទះ ស្ថិតក្នុងភូមិក្រាំងមេត្រី(ត្រពាំងខ្លុង) ឃុំដំបូករូង ស្រុកភ្នំស្រួច។
ដកហូតវត្ថុតាង សោកន្ទុយអន្ទង់១(សម្រាប់កាច់ក ម៉ូតូ) កន្ត្រៃ១ ដែកកាប់១ អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ១ ខ្សែចងគោ១ខ្សែ មួក១ ម៉ាស១ ស្រោមដៃ១ និងកាតេ “បាវ”។
ជនសង្ស័យបានឆ្លើយសារភាពថា កន្លងមកខ្លួនធ្លាប់បានលួចគោ ព្រលះយកសាច់ នៅស្រុកភ្នំស្រួច និងទីកន្លែងផ្សេងទៀត ….។ ជាក់ស្ដែងជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនមកអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ ចាត់ការនីតិវិធីបន្ដ ចំណែកសត្វគោពីក្បាលបានប្រគល់ជូនម្ចាស់វិញ។ ” កុកតែងតែភ្លេចជង់ ប៉ុន្តែជង់រង់ចាំកុក “៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ