Wednesday, November 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​ភាពមិនប្រក្រតី : អាជ្ញាធរ​បិទ​ទីតាំង “​ស្រី​នាង​សម្រស់​ធម្មជាតិ​” នៅ​ក្រុង​សៀមរាប​

ភ្នំពេញៈ បន្ទាប់ពី​រកឃើញ​មាន​ភាពមិន​ប្រ​ក្រ​ត​តី​មួយចំនួន អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះ​បិទ​ទីតាំង​លក់​ផលិតផល​យីហោ “​ស្រី​នាង​សម្រស់​ធម្មជាតិ​” ស្ថិតនៅ​ផ្លូវ​តាម​បណ្តោយ​ផ្លូវ លោកតា​ណឺ​យ ក្នុងភូមិ​ដក​ពោធិ៍ សង្កាត់ ស្លក្រាម ក្រុង​សៀមរាប កាលពី​រសៀល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០​។​

​ទីតាំង​លក់​ផលិតផល​ឱសថ​បំប៉ន​សុខភាព​មាន​យីហោ​ឈ្មោះ ស្រី​នាង សម្រស់​ធម្មជាតិ ដែលមាន​ម្ចាស់​ឈ្មោះ ម៉ុ​ន ស្រី​នាង ភេទ ស្រី អាយុ ៣០​ឆ្នាំ​។​

​ប្រធានការិយាល័យ​និយ័តកម្ម នៃ មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប លោកស្រី​វេជ្ជបណ្ឌិត លី វណ្ណៈ​បាន​បញ្ជាក់ថា ទីតាំង​លក់​ផលិតផល​យីហោ “​ស្រី​នាង​សម្រស់​ធម្មជាតិ​” គឺ​មិនទាន់បាន​ចុះ​ប្រវេ​ទ បានន័យថា ខុសច្បាប់​គ្រប់គ្រង​ឱសថ និង​គ្រប់គ្រង​គ្រឿងសម្អាង​។ មិនតែប៉ុណ្ណោះ​ថែមទាំង​បាន​ផ្សព្វផ្សាយ​ថា ព្យាបាល​ជំងឺ​ជាតា​មរយៈ​ការប្រើប្រាស់​ផលិតផល​នេះ​ថែម​ទៀតផង​។

​លោកស្រី​វេជ្ជបណ្ឌិត លី វណ្ណៈ បាន​បញ្ជាក់ថា ផលិតផល​នេះ (​សម្រស់​ធម្មជាតិ​) គ្រាន់តែ​ជា​ប្រភេទ អាហារ​បំប៉ន​សុខភាព​តែប៉ុណ្ណោះ ម្ចាស់​ទីតាំង​បាន​ផ្សព្វផ្សាយ​ថា ព្យាបាល​គីស​ជាសះស្បើយ​ថែមទៀត​ផង ដែល​ការផ្សព្វផ្សាយ​នេះ គឺ​វា​ខុសច្បាប់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ក់ ធារ៉ា ស្នងការរង ទទួល​ការងារ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បានឲ្យដឹងថា : ចំណាត់ការ​របស់​សម​ត្ថ​កិច្ច​មាន​ដូចតទៅ​
១-​ចាប់យក​ផលិតផល​ដែល​មិនមាន​ចុះ​លេខ​ប្រវេទន៍​ចំនួន ០៤ មុខ ស្មើ​នឹង ១៥ ប្រអប់ ។​
២-​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ធ្វេ​ី​ការផាកពិន័យ​អន្តរការណ៍​ដោយ​អនុលោម​ទៅតាម​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង់​ឱសថ ។​
៣-​ធ្វើការប្រគល់​វត្ថុតាង​ឲ្យទៅ​មន្ត្រី​ជំនាញ​សុខាភិបាល ។​
៤-​ធ្វើ​កិច្ចសន្យា​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន​ដេ​ី​ម្បី​អោយ​ម្ចាស់​ទៅ​ស្នើ​សុំច្បាប់​អនុញ្ញាត​ពី​មន្ទីរ ឬ​ក្រសួងសុខាភិបាល ជាមុនសិន ទើប​អាច​ដំណើ​រការ​ឡើ​ង​វិញ​បាន ៕​រក្សាសិទ្ធិដោយ : CEN

×