Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ស៊ីឈ្នួល​កាប់​ចំការ​ ​ឈើ​រលំ​ត្រូវ​ចំ​ក្បាលស្លាប់​ភ្លាមៗ​

spot_img

ឧត្តរមានជ័យ​ ៖​ បុរស​ម្នាក់ ក្នុងចំណោមបីនាក់ ដែលរក​ស៊ីឈ្នួល​កាប់​ចំការ​ត្រូវ​បាន​ស្លាប់​ភ្លាមៗ ​នៅនឹង​កន្លែង​កើតហេតុ​​ដោយសារ​កាប់​ឈើ​រលំ​ត្រូវ​ចំ​ក្បាល​ នៅ​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ យាន់​ ទ័​រ​​ អាយុ​៣១​ឆ្នាំ​ រស់នៅ​ភូមិ​ កប់​ថ្លុក​ ឃុំ​ដំរី​ស្លាប់​ ស្រុក​កំពង់ស្វាយ​ ខេត្តកំពង់ធំ។​ តាម​ការ​ឆ្លើ​ត​បំភ្លឺ​ឈ្មោះ​ ទុំ​ ហ៊ុន​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ រស់នៅ​ភូមិ​ជាមួយជន​រង​គ្រោះ ​បាន​បញ្ជាក់​ប្រាប់​ថា​ នៅ​​ព្រឹកថ្ងៃកើតហេតុ​ ពួក​គេ​មាន​គ្នា​បីនាក់​ បាន​ទៅ​ស៊ីឈ្នួល​កាប់​ចំការ​ នៅ​ចំណុច​ភូមិ​អូរ​គ្រញូង​ ឃុំ​ត្រពាំង​ប្រិ​យ៍​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរមានជ័យ​ ឲ្យឈ្មោះ​ នួន​ លី​ន​ ក្នុង​តំលៃ​៥០​ម៉ឺន​រៀល​។ ពួក​គេ​ទាំង​ ៣​នាក់​នាំ​គ្នា​កាប់​ដើមឈើ ​ស្រាប់តែ​នៅ​ពេល​ឈើរ​លំ​ចំ​ដើមឈើ​​ងាប់​ ហើយ​មែក​ឈើ​ងាប់​វាត់​ត្រូវ​ក្បាល​ជន​រង​គ្រោះ​ស្លាប់​ភ្លាមៗ​ តែ​ម្តង​នៅ​កន្លែង​កើតហេតុ​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×