បាត់ដំបង ៖ មានករណីធ្វើអត្តឃាត ដោយបុរសម្នាក់មានទំនាស់បែកបាក់ក្រុមគ្រួសារ បានផឹកស្រាស្រវឹងជាប្រចាំថ្ងៃ បានយកផ្លែឡាមអារកសម្លាប់ខ្លួន ហើយករណីសមត្ថកិច្ចជំនាញបានអះអាងថា ចំពោះករណីនេះយើងអាចវាយតម្លៃបានថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតប្រាកដមែន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ២១និង៣០នាទី នៅត្រង់ចំណុចផ្ទះលេខ៥៣០ក ក្រុមទី៣៩ភូមិ ដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
អត្តឃាតជនឈ្មោះ សេន រ៉ាដា អាយុ៣៧ឆ្នាំ មានទីលំនៅនៅកន្លែងកើតហេតុ ដោយមូលហេតុ ដោយសារមានការទំនាស់បែកបាក់ក្រុមគ្រួសារនឹងផឹកស្រាស្រវឹងជាប្រចាំថ្ងៃ។
តាមការបញ្ជាក់របស់ឈ្មោះ ហង្ស ណារី ភេទស្រី អយុ៦៤ឆ្នាំ ដែល ត្រូវជាម្ដាយបង្កើតបញ្ជាក់ថា កូនរបស់ខ្លួនឈ្មោះ សេន រ៉ាដា ភេទប្រុស អាយុ៣៧ឆ្នាំ រូបនេះមានជំងឺប្រចាំកាយទន់ដៃជើងយូរណាស់មកហើយ ហើយពេលហូបស្រាស្រវឹងម្ដងៗគឺរកតែសម្លាប់ខ្លួនម្ដងហើយម្ដងទៀត ។ ក្រោយពេលត្រឡប់មកពីខេត្តស្វាយរៀងវិញ ដោយមិនឃើញប្រពន្ធ មកជាមួយឡើយ ខ្លួនក៏មិនបានសួរនាំដែរ ។ លុះដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៩ ក្រោយពេលហូបបាយរួច ក៏បាត់កូនរបស់ខ្លួន មិនឃើញរហូតដល់ម៉ោង២១និង៣០នាទី ខ្លួនបានដើររកកូនស្រាប់តែឃើញកូនប្រុស បានអារកស្លាប់នៅមាត់ស្ទឹងសង្កែក្រោយផ្ទះតែម្ដង។
កំលាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានសហការណ៍ជាមួយកំលាំងប៉ុស្ដិ៍រដ្ឋបាល និងលោកមេភូមិ បង្កើតជាក្រុមគណៈកម្មការមួយដើម្បីធ្វើការត្រួតពិនិត្យទីកន្លែងកើតហេតុ និងសាកសព ដោយទទួលបានលទ្ធផលនៅផ្នែកកខាងមុខ មានស្នាមដាច់រយះចំនួន៣កន្លែង ផ្នែកខាងក្រោយត្រង់កញ្ចឹងកមានស្នាមដាច់រយះ៣កន្លែង ។ ចំពោះករណីនេះ យើងអាចវាយតម្លៃបានថា ជនរងគ្រោះពិតជាបានធ្វើ អត្តឃាតប្រាកដមែន៕ ដោយ ៖ បញ្ញាស័ក្តិ