Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតករ អ្នករត់តាក់ស៊ី បាវិត២នាក់ រំលោភសម្លាប់ភ្ញៀវ២ករណី នឹងត្រូវជំនុំជម្រះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨

spot_img

ខេត្តស្វាយរៀង៖ បុរស២នាក់ ដែលជាឃាតកររំលោភសម្លាប់នារីរងគ្រោះឈ្មោះសុខ ម៉ាលីន អាយុ១៨ឆ្នាំ ក្នុងរថយន្តខ្លួន ហើយយកទៅទម្លាក់ចោលក្នុងទឹកក្បែរកែងស្រែ ដែលបង្កឲ្យមានការភ្ញាក់ផ្អើល និងគួរឲ្យរន្ធត់យ៉ាងខ្លាំងនោះ គឺលោកចៅក្រមសាលាដំបូងខេត្តស្វាយរៀងបានចេញដីកាកំណត់ថ្ងៃបើកអង្គសវការជំនំជម្រះក្តីនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះហើយ។

ជនជាឃាតករដៃដល់ទាំង២នាក់គឺ ៖ ទី១.មានឈ្មោះ ឆើយ សុជាតិ និងម្នាក់ទៀតឈ្មោះ ផ្លេក មុន្នី អ្នកទាំង២គឺជាអ្នករត់តាក់ស៊ីក្នុងចំណតតាក់ស៊ីក្រុងបាវិត ទៅរាជធានីភ្នំពេញ បានឃុបឃិតគ្នាចាប់រំលោភ ហើយសម្លាប់នារីបុគ្គលិកកាស៊ីណូ Good luck បាវិត ម្នាក់និង រំលោភសម្លាប់ភ្ញៀវជនជាតិវៀតណាមម្នាក់តាមផ្លូវ មាន២ករណីយ៉ាងសាហាវព្រៃផ្សៃ ដល់ពេលយកមកកាត់ទោសហើយ ។

បើតាមក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា លោកចៅក្រមសាលាដំបូងខេត្តស្វាយរៀងបានចេញដីកាកោះហៅ កំណត់ថ្ងៃបើកសវនាការជំនុំជម្រះទោសជនសង្ស័យ ឈ្មោះឆើយ សុជាតិ និងឈ្មោះផ្លេក មុន្នី ឃាតកររត់តាក់ស៊ីនៅថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង២រសៀល នៅសាលកាត់ក្តីនៃសាលាដំបូងខេត្តស្វាយរៀង ដែលមានលោកចៅក្រម ក្រុមប្រឹក្សា សុវណ្ណ ចន្ទ័គ្រឹស្នា ជាប្រធានក្រុមប្រឹក្សា ,លោកស្រីចៅក្រម ហេង ផល្លា និងលោកចៅក្រម សោ ពន្លក ជាចៅក្រម ប្រឹក្សា ,ក្រឡាបញ្ជី លោក ពេញ សុផុន,តំណាងអយ្យការលោក គង់ ចន្ទ័ខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ជាតំណាងអយ្យការ។

ទាក់ទិនករណីនេះដែរក្រុមគ្រួសារជនរងគ្រោះ និង មហាជនកំពុងតែរង់ចាំមើលលទ្ធផលការបើកសវនាការយ៉ាងអន្ទះសារ ហើយសង្ឃឹមថា តុលាការសាលាតំបូងខេត្តស្វាយរៀង និង ផ្តល់យុត្តិធម៌ដល់ជនរងគ្រោះទាំងពីរនាក់ជាក់ជាពុំខាន។

គួររំលឹកផងដែរថា ៖ ក្មេងស្រី អាយុ១៨ឆ្នាំម្នាក់ ដែលជិះរថយន្តតាក់ស៊ី ហើយត្រូវបានបាត់ការទាក់ទងជាមួយក្រុមគ្រួសារ បានបាត់ខ្លួន២ថ្ងៃ ចាប់ពីថ្ងៃទី២ខែសីហា ដល់ថ្ងៃ៤ខែសីហា ឆ្នាំ២០១៧ ហើយត្រូវបានក្មេងដើរឃ្វាលក្របីប្រទះឃើញសាកសពអណ្តែតទឹកនៅក្នុងទឹកកែងស្រែ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងហើយបានរាយការណ៍ជូនសមត្ថកិច្ចទៅពិនិត្យសាកសព រួចធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងឈានទៅចាប់ឃាត់ខ្លួនបានបន្តបន្ទាប់ ហើយបានសាកសួរចម្លើយរហូតជនជាឃាតករដៃដល់ទាំងពីរនាក់បានសារភាពរួចបានប្រគល់វត្ថុតាងដែលជាទ្រព្យសម្បត្តិនារីរងគ្រោះផ្តល់ជូនសមត្ថកិច្ច។ បន្ទាប់មកសមត្ថកិច្ចនគបាល គឺលោកឧត្តមសេនីយ៍ កឹង ឃន ស្នងការនៃស្នងការដ្ឋានគបាលខេត្តស្វាយរៀង បានធ្វើសន្និសិទកាសែតបង្ហាញមុខជនសង្ស័យទាំងពីរដល់មហាជន។ ហើយពេលនេះក្រុមគ្រួសារជនរងគ្រោះនិងមហាជនកំពុងអន្ទះសារចង់ដឹងនូវលទ្ធផលនៃសវនាការ របស់លោកចៅក្រមសាលាដំបូងខេត្តស្វាយរៀងហើយសង្ឃឹមថា ក្រុមគ្រួសារជនរងគ្រោះនិងសពជនរងគ្រោះពិតជាទទួលបានយុត្តិធម៌៕ វ៉ៃកូ

spot_img
×