Monday, November 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ​បង្កើត​គណៈកម្មការ​កំណែ​ទម្រង់​នគរបាលជាតិ​

​ភ្នំពេញ​: សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បានសម្រេច​បង្កើត​គណៈកម្មកា​រ​កំណែទម្រង់​នគរបាលជាតិ​។ គណៈកម្មការ​កំណែទម្រង់​នគរបាលជាតិ​មាន​សមាសភាព​ចំនួន ២៧​រូប មកពី​អង្គភាព​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​។​

​សមាសភាព​គណៈកម្មកា​រ​កំណែទម្រង់​នគរបាលជាតិ គឺ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ជា​ប្រធាន​។​
​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំ​ក្រសួង មហាផ្ទៃ ជា​អនុប្រធាន​ទី​១​។​
​លោក ចាន់ អ៊ា​ន រដ្ឋលេខាធិការ​ក្រសួង មហាផ្ទៃ​
ជា​អនុប្រធាន​អចិន្ត្រៃយ៍​។ ចំណែក​២៤​រូប​ទៀត​ជា​សមាជិក​។ នេះ​បើ​យោងតាម​ប្រកាស​ស្ដីពី​ការបង្កើត​គណៈកម្មការ​កំណែទម្រង់​នគរបាលជាតិ​កម្ពុជា​នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច​ក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​។​

​គណៈកម្មការ​នេះ មាន​ភារកិច្ច​ដូចខាងក្រោម​:

– សិក្សា​ស្រាវជ្រាវ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា សម្រាប់ធ្វើ​ការវិភាគ​មុខងារ រចនាសម្ព័ន្ធ នៃ​អង្គភាព នីមួយៗ ដើម្បី​កំណត់​ក្របខ័ណ្ឌ ឋានន្តរស័ក្តិ ការបំពាក់​មធ្យោបាយ​ស​ម្ភា​រៈ​បម្រើ​ការងារ និង​ការបណ្តុះបណ្តាល កសាង​សមត្ថភាព​ធនធានមនុស្ស សំដៅ​ធ្វើការ​កែទម្រង់​នគរបាលជាតិ​កម្ពុជា សម្រាប់​រយៈពេល​ចំពោះមុខ និង រយៈពេល​មធ្យម ទៅ​រយៈពេល​វែង​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ពិនិត្យ សិក្សា​លើ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ដែលមាន​ជា​ធរមាន ដើម្បី​ធ្វើ​វិសោធនកម្ម ឬ​រៀបចំ​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត​ថ្មីៗ​បន្ថែមទៀត សំដៅ​បម្រើ​ដល់​ការងារ​កំណែទម្រង់​នគរបាលជាតិ​កម្ពុជា ។​

​ពិនិត្យ​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ការងារ​កំណែទម្រង់​នគរបាលជាតិ​កម្ពុជា ដើម្បី​ដាក់ជូន​រាជរដ្ឋាភិបាល​ពិនិត្យ និង​សម្រេច បំពេញភារកិច្ច​ផ្សេងៗ​ទៀត​តាម​ការចាំបាច់​៕ រក្សា​សិទ្ធិ​ដោយ​: ចេស្តារ​

×