Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គោលនយោបាយ ឈ្នះ​-​ឈ្នះ ដែល​ដាក់ចេញ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន មានតម្លៃ​ជា​ប្រវត្តិសាស្ត្រ​ដ៏​ធំធេង ព្រោះ​បានធ្វើ​ឲ្យ​ប្រជាជាតិ​កម្ពុជា​ទាំងមូល​ទទួលបាន​សុខសន្តិភាព​ពេញលេញ​

spot_img

​ភ្នំពេញ ៖ ទីស្តីការគណៈរដ្ឋមន្ត្រី អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​រសៀល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា គោលនយោបាយ ឈ្នះ​-​ឈ្នះ ដែល​ដាក់ចេញ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មានតម្លៃ ជា ប្រវត្តិសាស្ត្រ​ដ៏​ធំធេង ព្រោះ​បានធ្វើ​ឲ្យ​ប្រជាជាតិ​កម្ពុជា​ទាំងមូល​ទទួលបាន​សុខសន្តិភាព​ពេញលេញ មាន​ឯកភាព​ជាតិ និង​ឯកភាព​ទឹកដី ទាំងស្រុង ចាប់តាំងពី​ចុងឆ្នាំ​១៩៩៨ មក ដែល​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ៥០០​ឆ្នាំកន្លងមក​ពុំ​ធ្លាប់មាន​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្តេជ្ញាចិត្ត​ធ្វើឱ្យ​តំបន់​អតីត​សមរភូមិ​ក្តៅគគុក​ទាំងឡាយ ក្លាយទៅជា​តំបន់​មិន​ត្រឹមតែ​ទទួលបាន​នូវ​សុខសន្តិភាព ប្រកបដោយ ការអភិវឌ្ឍ និង​ការតភ្ជាប់​ដោយ​មិន​អនុញ្ញាត​តំបន់​ទាំងអស់នោះ នៅឯ​កោះដាច់​ស្រ​យ៉ា​ល គ្មាន​ចរន្ត​ជីវិត​ជា​សហគមន៍​ទំនើប ដោយ​ទទួល បាន​ទាំង​វិស័យ​អប់រំ សុខាភិបាល​ចំណេះ​ជំនាញ​ពាណិជ្ជកម្ម​ជាដើម ពី​រាជរដ្ឋាភិបាល​ប្រកបដោយ​ប្រសិទ្ធភាព​។ លទ្ធផល នៃ​នយោបាយ ឈ្នះ​-​ឈ្នះ បានបង្ហាញ​យ៉ាង​ជាក់ស្តែង តាមរយៈ​ការតភ្ជាប់​ពី​តំបន់​ដាច់​ស្រ​យ៉ា​ល​មួយចំនួនធំ នោះ​បើ​រាប់​ពី​ខេត្តកោះកុង ដែលមាន​របាំង​ជួរ​ភ្នំក្រវាញ ភ្នំ​ទំព័រ បែងចែក​ដាច់ពីគ្នា​រវាង​ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន (​អា​តៃ អូរ​សោម ប្រ​ម៉ោ​យ តា​សាញ់ ក្រពើ​ពីរ សំឡូត ជាដើម​)​។​

​នា​ចុងឆ្នាំ​២០២០ កន្លងទៅ​ថ្មីៗ​នេះ ឯកឧត្តម ផៃ ស៊ី​ផាន ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​ដឹកនាំ​ក្រុមការងារ ចុះ​ស្វែងយល់​ជាក់ស្តែង នៃ​ការអនុវត្ត​គោលនយោបាយ​ត​ភ្ជាប់ ដែលជា​សម​ទ្ធិ​ផល​របស់​រាជរដ្ឋាភិបាល កើតចេញពី​នយោបាយ​ឈ្នះ​-​ឈ្នះ នៅតាម​តំបន់​ខាងលើ​។
​ក្រុមការងារ​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​ចាប់​ធ្វើដំណើរ​ចេញពី​ខេត្តកោះកុង ឆ្លងកាត់​តាម ជួរ​ភ្នំក្រវាញ (​អា​តៃ​) ឆ្ពោះទៅកាន់​តំបន់​អូរ​សោម ហើយ​បន្តទៅ​ប្រ​ម៉ោ​យ ក្រពើ​ពីរ តា​សាញ់ និង​សំឡូត តាមផ្លូវ​ជាតិ​លេខ​១០ ដែល កំពុង​សាងសង់​ត​ភ្ជាប់​ពី​ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និង​ខេត្តកោះកុង​។ ការធ្វើដំណើរ​នេះ គឺមាន​ភាពរលូន​ងាយស្រួល ខណៈ ការស្ថាបនា​ផ្លូវជាតិ​លេខ​១០ សម្រេចបាន​ប្រមាណ ៤០% ទៅ ៥០% រួចហើយ​។​

​អតីត​សមរភូមិ​ក្តៅគគុក និង​ជា​អតីត​តំបន់​របស់​ក្រុម​ផ្តាច់ខ្លួន នៅតាម​ជួរ​ភ្នំក្រវាញ​នាពេលនេះ បាន​ក្លាយជា​មូលដ្ឋាន​ភូមិ​-​ឃុំ ដែល​ស្ថិតក្រោម​រចនាសម្ព័ន្ធ​នៃ​ការគ្រប់គ្រង និង​ដឹកនាំ​របស់​រដ្ឋបាលខេត្ត​សាមី​នីមួយៗ​។ យើង​សង្កេតឃើញថា ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទៀតសោត ក៏​ទទួលបាន​ឱកាស​អភិវឌ្ឍន៍​ល្អប្រសើរ​ព្រមៗ​គ្នា ពី​នយោបាយ ឈ្នះ​-​ឈ្នះ មិន​ចាញ់​ការរស់នៅ​អ្នក​ទីប្រជុំជន​នោះដែរ​។ គេហដ្ឋាន​ភាគច្រើន សាងសង់​ដោយ​ថ្ម​សំណង់ ប្រក់​ក្បឿង​យ៉ាង​ប្រណិត​( ផ្ទះក្បឿង​)​។ សម្ភារៈប្រើប្រាស់​របស់​ពួកគាត់ ក៏មាន​គ្រប់គ្រាន់ និង​ទំនើប​ទាន់សម័យ​។ ពោលគឺ​តំបន់​ទាំងនោះ​ប្រែក្លាយ​ទៅ​តំបន់កសិឧស្សាហកម្ម និង​ទេសចរណ៍ធម្មជាតិ ដែលជា សក្តានុពល​ដ៏​ខ្លាំងក្លា​នៃ​ខឿនសេដ្ឋកិច្ច​ជាតិ​។ ទាំងនេះហើយ​ជា​សមិទ្ធផល​ដែល​កើតចេញពី​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​ត្រូវបាន​ចាត់ទុកថា ជា​ជម្រើស​ដ៏​មាន​ប្រសិទ្ធភាព​តែមួយគត់ និង​ជា​ក្តីសង្ឃឹម​ដ៏​មុតមាំ​សម្រាប់​ប្រជាជាតិ​កម្ពុជា ព្រោះ​មិន​ត្រឹមតែ​អាច​បញ្ចប់សង្គ្រាម​ដ៏​រ៉ាំ​រៃ​រវាង​ជាតិ​សាសន៍​ឯង​ប៉ុណ្ណោះ​ទេ​ថែមទាំង​នាំមក​នូវ​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​សង្គម​ទូទាំងប្រទេស​។ ប្រជាជាតិ​ទាំងមូល​នេះ​ស្ថិតនៅក្រោម​រដ្ឋធម្មនុញ្ញ​តែមួយ​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​តែមួយ និង​រាជរដ្ឋាភិបាល​តែមួយ ដែល​ចេញពី​ការបោះឆ្នោត​ដោយ​ទៀងទាត់ ដែល​បង្ហាញថា ប្រទេស​កម្ពុជា ទទួលបាន​ឯករាជ្យ​ពេញលេញ​បន្ទាប់ពី​ឆ្នាំ​១៩៥៣ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×