Tuesday, February 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភូមិជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ត្រូវគេឈូសឆាយចោល ដើម្បីបំបាត់ភស្តុតាង

spot_img

រូបភាពផ្កាយរណបនៃប្រទេសមីយ៉ានម៉ាបានបង្ហាញឲ្យឃើញថា ភូមិចំនួនជាង ៥៥ របស់ជនជាតិ ដើមភាគតិច​រ៉ូហ៊ីយ៉ាង ដែលត្រូវបានដុតបំផ្លាញដោយភ្លើង ត្រូវបានគេឈូសឆាយចោលតាំងស្រុង ដើម្បីបំបាត់ភស្ថុតាង។ នេះបើតាមការចេញផ្សាយរបស់ BBC នៅព្រឹកថ្ងៃសៅរិ៍នេះ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា ភូមិដែលត្រូវបានគេដុតបំផ្លាញគួរចាត់ទុកជាកន្លែងឧក្រិដ្ឋកម្ម និងត្រូវអភិរក្សវាទុក។

លោក Brad Adams ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី (Human Rights Watch) បានថ្លែងថា “ភូមិមួយចំនួនគឺជាកន្លែងកើតហេតុនៃអំពើឃោរឃៅប្រឆាំងនឹងជនជាតិរ៉ូហ៊ីយ៉ា ហើយទីតាំងទាំងនោះគួរតែត្រូវអភិរក្ស ដូច្នេះអ្នកជំនាញដែលបញ្ជូនដោយអង្គការសហប្រជាជាតិឲ្យមកចងក្រងឯកសារ អាចធ្វើការវាយតម្លៃលើភស្ថុតាង ដើម្បីរកអ្នកទទួលខុសត្រូវ”។

បុគ្គលិករបស់អង្គការសហប្រជាជាតិមិនត្រូវបានគេអនុញ្ញាតិឲ្យចូលទៅតំបន់នោះ ដើម្បីធ្វើការស៊ើបអង្កេត​នោះទេ។

សូមរំលឹកថា ជនជាតិដើមភាគតិចរ៉ូហ៊ីយ៉ា កាន់សាសនាអ៊ីស្លាម ជាង ៦០០.០០០នាក់ បានរត់ភៀសខ្លួន​ទៅកាន់ប្រទេសបង់ក្លាដេស ដើម្បីគេចចេញពីអំពើហឹង្សានៅក្នុងរដ្ឋរ៉ាឃីន ប្រទេសមីយ៉ានម៉ា ដែលបានផ្ទះឡើងតាំងពីខែសីហា ឆ្នាំមុន ក្រោយពេលក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា បានធ្វើការវាយប្រហារទៅលើប៉ុស្តិ៍ប៉ូលីសជាច្រើនកន្លែង។

ទាហ៊ានមីយ៉ានម៉ាបាននិយាយថា ខ្លួនវាយប្រហារលើក្រុមសកម្មប្រយុទ្ធ ហើយបដិសេធថា ពួកគេមានគោលដៅ​វាយប្រហារលើជនស៊ីវិល៕ សុភ័ក្ត្រ

spot_img
×