Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ សំណេះសំណាល​ជាមួយ​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ នៅ​ថ្ងៃ​៣ កុម្ភៈ

spot_img

​ភ្នំពេញៈ នៅវេលា​ម៉ោង ៣ រសៀល ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២១ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​19 នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​។ ពិធី​សំណេះសំណាល​នេះ​ក៏មាន​ការចូលរួម​ពី​លោក Wang Wen Tian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ផងដែរ​។​

​បន្ទាប់ពី​សំណេះសំណាល​ជាមួយ​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ រួច​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​នឹង​អញ្ជើញ​ពិនិត្យ​ឧបករណ៍​សម្ភារៈ​មធ្យោបាយ​ផ្សេងៗ​សម្រាប់​ទុកដាក់​ប្រើប្រាស់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​។

​ទា​កើ​ទង​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា

​ថ្លែង​នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​បាក់​ខែង និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចំការមន​កាលពី​ព្រឹក​ថ្ងៃទី​១ ខែកុម្ភៈ​ឆ្នាំ​២០២១ ថាវ៉ាក់សាំង ដែល​កម្ពុជា​នឹង​ទទួលបាន​ប្រមាណ ២០​លាន​ដូ​ស​។ ក្នុងនោះ​ទទួលបាន​ជំនួយ​ពី​ចិន ១​លាន​ដូ​ស ដែល​នឹង​មកដល់​ខែកុម្ភៈ ចំនួន ៦០​ម៉ឺន​ដូ​ស ទទួល​ពី​កូ​វ៉ា​ក់ ដែលជា​របស់​អង្គការ​សុខភាព​ពិភពលោក ៧​លាន​ដូ​ស និង​ទិញ​តាម​កូ​វ៉ា​ក់​១​លាន​ដូ​ស ព្រមទាំង​ទទួលបាន​តាមរយៈ​ជំនួយ​ពី​អូស្ត្រាលី​ខ្ទង់​៣​លាន​ដូ​ស​។ ក្រៅពីនោះ​កម្ពុជា​ពិចារណា​ទិញ​ពី​ប្រទេស​អង់គ្លេស​ផងដែរ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់ទៀតថា បើ​វ៉ាក់សាំង​មួយ​ដូ​ស​តម្លៃ​ចន្លោះ​ពី ៤ ទៅ ៥​ដុល្លារ គឺ​ព្រះ​រាជអំណោយ​ព្រះមហាក្សត្រ និង​មហាក្សត្រី ព្រមទាំង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ៥៧​លាន​ដុល្លារ គឺ​គ្រប់គ្រាន់​ហើយ​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​អំណរ​ព្រះ​គុណ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បានផ្តល់​ព្រះរាជ​អំណោយ និង​ជំនួយ​ជួយ​ទិញ​វ៉ាក់សាំង​។ សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា​ថា ព្រះរាជ​កាយវិការ និង​កាយវិការ​ទាំងនេះ បង្ហាញ​ពី​ស្មារតី​នៃ​សាមគ្គីភាព​នៅក្នុង​សង្គម​កម្ពុជា​៕ រក្សា​សិទ្ធិ​ដោយ​: ចេស្តារ​

spot_img
×