Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វគ្គសិក្សាស្តីពីសង្វាក់ផលិតកម្ម បែបឌីជីថលសម្រាប់ឧស្សាហកម្ម៤.០ តាមអនឡាញចាប់ផ្តើមនៅថ្ងៃស្អែកនេះ

spot_img

ភ្នំពេញ ៖ វគ្គសិក្សាលើសង្វាក់ផលិតកម្មបែបឌីជីថលសម្រាប់ឧស្សាហកម្ម៤.០ តាមអនឡាញរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះហើយ ដោយមានបេក្ខជន ៣៧ នាក់ត្រូវបានជ្រើសរើសចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។

ក្នុងអំឡុងពេលតម្រង់ទិសដៅនៃវគ្គសិក្សាសម្រាប់បេក្ខជនដែលត្រូវបានជ្រើសរើសធ្វើឡើងនៅថ្ងៃចន្ទលោក បណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិងជាស្ថាបនិក RUPP-DMC MORI Initiative បាននិយាយថា បេក្ខជន ១០០ នាក់បានដាក់ពាក្យចូលរួមវគ្គបណ្តុះបណ្តាលនេះ។ ប៉ុន្តែ វិស្វករនិងអ្នកវិទ្យាសាស្ត្រលំដាប់កំពូលទាំង ៣៧ រូបត្រូវបានជ្រើសរើសឲ្យចូលវគ្គបណ្តុះបណ្តាល។ ពួកគេមកពី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងមជ្ឈមណ្ឌលធុរកិច្ចតេជោក៏ដូចជាផ្នែកឯកជនផងដែរ។

លោកថា៖ «ក្នុងនាមជា“ ម្ចាស់” នៃគម្រោងនេះយើងបានចរចាជាមួយដៃគូរបស់យើង ដើម្បីរៀបចំវគ្គសិក្សានេះដោយដឹងថាយើងចង់បានអ្វី។ យើងកំពុងចាប់ផ្តើមដំណាក់កាលដំបូងប៉ុន្តែយើងត្រូវការថវិកាជាង ១ លានដុល្លារដើម្បីចាប់ផ្តើមដំណាក់កាលទី ២” ។
វគ្គបណ្តុះបណ្តាលនឹងត្រូវធ្វើឡើងជា២ដំណាក់កាលគឺវគ្គទី១ និងវគ្គទី២។ វគ្គទី១ ដែលមានឈ្មោះថា «សង្វាក់ផលិតកម្មបែបឌីជីថលសម្រាប់ឧស្សាហកម្ម ៤.០» នឹងត្រូវបើកដំណើរការតាមប្រព័ន្ធអ៊ីនធឺណេត ចាប់ពីខែកុម្ភៈ ឆ្នាំ ២០២១។

ការបង្រៀនទាំងអស់នឹងត្រូវផ្តល់ដោយផ្ទាល់ពីអ្នកជំនាញមកពីក្រុមហ៊ុន DMG MORI អាល្លឺម៉ង់ដែលមានបទពិសោធន៏ ក្នុងការបណ្តុះបណ្តាលបែបនេះនៅជុំវិញពិភពលោក។ នៅចុងបញ្ចប់នៃវគ្គសិក្សាការប្រឡងនឹងត្រូវរៀបចំឡើង ហើយវិញ្ញាបនបត្រនឹងត្រូវផ្តល់ជូនដល់សិក្ខាកាម។ ការទទួលស្គាល់វិញ្ញាបនប័ត្រដោយDMG MORI ត្រូវបានរៀបចំឡើង ដើម្បីធានាគុណភាពកម្មវិធីអប់រំលំដាប់ពិភពលោកដល់និស្សិត និងឧស្សាហកម្មរបស់យើង។
សម្រាប់វគ្គទី២ ការរៀនសូត្រនឹងត្រូវបានធ្វើឡើងជាមួយម៉ាស៊ីនពិតប្រាកដ ដើម្បីឱ្យសិស្សរបស់យើងអាចទទួលបានទាំងចំណេះដឹងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដើម្បីលើកកម្ពស់គុណភាពបន្ថែមមួយកម្រិតទៀត ដោយអនុញ្ញាតមានការបញ្ចូលបញ្ហាឧស្សាហកម្មជាក់ស្តែងនៅក្នុងការបណ្តុះបណ្តាល ។ តំណាក់កាលនេះនឹងជួយឱ្យកម្មវិធីសមត្ថភាពក្នុងការចូលរួមជួយដោះស្រាយបញ្ហាឧស្សាហកម្មពិតៗ។ ការព្រួយបារម្ភចម្បងរបស់យើងនៅពេលនេះគឺការអនុវត្តជាក់ស្តែងដំណាក់កាលទី ២ ពីព្រោះ RUPP មិនទាន់មានធនធានសម្រាប់សាងសង់ទីកន្លែង ទិញម៉ាស៊ីន និងសម្ភារៈ និងផ្តល់មូលនិធិដល់ប្រតិបត្តិការនេះនៅឡើយទេ។ ក្រុមការងាររបស់យើងកំពុងធ្វើការអំពាវនាវរកការគាំទ្របន្ថែមទៀតនៅពេលនេះ។ ហើយយើងត្រូវការការគាំទ្រពីដៃគូសប្បុរសទាំងអស់សម្រាប់បុព្វហេតុដ៏ថ្លៃថ្នូនេះ។ ភាពជោគជ័យនៃគម្រោងនេះមានសារៈសំខាន់ណាស់សម្រាប់សង្គមកម្ពុជាទាំងមូល ព្រោះវានឹងដើរតួជាគំរូជោគជ័យមួយនៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ ឧស្សាហកម្ម និងរដ្ឋាភិបាលឆ្ពោះទៅរកឧស្សាហកម្ម ៤.០។

លោកបណ្ឌិត កល្យាណបន្តថា ពិភពលោកកំពុងឆ្ពោះទៅរកបដិវត្តឧស្សាហកម្មថ្មីមួយ គឺ ឧស្សាហកម្ម៤.០ ពីព្រោះប្រទេសទាំងអស់នៅលើពិភពលោកជឿថាបដិវត្តនេះនឹងជួយជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសរបស់ពួកគេ។ ដូចបដិវត្តឧស្សាហកម្មមុនៗដែរ ឥទ្ធិពលនៃបដិវត្តនីមួយៗមានវិសាលភាពធំធេងខ្លាំងណាស់លើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕
រក្សាសិទ្ធិដោយ៖ CEN

spot_img
×