ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកអ្នកបើកបរតាក់ស៊ីមួយចំនួននៅជុំវិញពិភពលោក ត្រូវបានគេរាយការណ៍ថា បានធ្វើឲ្យស្ត្រីជាច្រើនរងគ្រោះ តាមរយៈការប្រើសារធាតុគីមី ដើម្បីនាំយកពួកគេចេញ! ហើយមានតែអ្នកបើកបរនោះប៉ុណ្ណោះដែលដឹងអ្វីបានកើតឡើងបន្ទាប់… ។
បើទោះជាមានអ្នកបើកបរភាគច្រើន ដែលរក្សាបាននូវទឹកចិត្តស្មោះស និងតាំងចិត្តថាមិនឲ្យខូចឈ្មោះ កិត្តិយស ដោយសារអាជីពតែងលេចឡើងនូវពាក្យចចាមអារាមមួយនេះរបស់ពួកគេយ៉ាងណាក៏ដោយ ប៉ុន្តែក៏នៅតែមានមនុស្សបង្កគ្រោះថ្នាក់មួយចំនួនផងដែរ -ដែលជាក់ស្តែងដូចជាបុរសក្បាលខូចជាតៃកុងឡានរូបនេះអីចឹង ។
អ្នកលេងហ្វេសប៊ុកឈ្មោះ Ars Poongee បានផ្ទុះកំហឹងជាខ្លាំង បន្ទាប់ពីមិត្តស្រីរបស់គាត់ បានបង្ហាញឲ្យគាត់ឃើញនូវរូបភាព២សន្លឹក បង្ហាញឲ្យឃើញពីបទពិសោធន៍ដ៏រន្ធត់ចិត្តរបស់នាង ខណៈជិះតាក់ស៊ី ។ នៅក្នុងរូបភាពនោះ អ្នកបើកបរកំហូចម្នាក់អាចត្រូវបានឃើញលូកដៃស្ទាបជើងអ្នកដំណើរស្រីម្នាក់ ក្នុងហេតុផលមិនច្បាស់ ។
បើទោះជាហេតុផលសម្រាប់ទង្វើរបស់អ្នកបើកបរនោះនៅតែមិនច្បាស់ក៏ដោយ តែអ្នកលេងអ៊ីនធើរណេតនិយាយថា វាពុំត្រឹមត្រូវ ដែលអ្នកបើកបរស្ទាបជើងអ្នកដំណើររបស់ខ្លួន មិនថាស្រី ឬ ប្រុសនោះឡើយ ។
ទោះយ៉ាងណា Ars បានសម្រេចចិត្តចែករំលែករូបភាពទាំងនេះនៅលើបណ្តាញសង្គម ដើម្បីព្រមានអ្នកដទៃ ឲ្យមានការប្រុងប្រយ័ត្នចំពោះតៃកុងឡានម្នាក់ ៕ ចន្ទី