Saturday, January 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង និយាយថា ពួកគេត្រៀមចរចាជាមួយអាមេរិក

អនុប្រធានបក្សពលករកូរ៉េខាងជើង Kim Yong-chol ឲ្យដឹងថា ក្រុងព្យុងយ៉ាងត្រៀមជាស្រេចសម្រាប់ធ្វើការចរចារជាមួយអាមេរិកក្នុងបរិបទតានតឹងបច្ចុប្បន្ននេះ។

ប្រធានាធិបតី Moon Jae-in ចាប់ដៃលោក Kim Yong-chol នៅក្នុងពិធីបិទ។ ឈរក្បែរប្រធានាធិបតី Moon គឺជា Ivanka Trump កូនស្រីប្រធានាធិបតីអាមេរិក Donald Trump។

តាម Yonhap ការថ្លែងឡើងដូចពោលខាងលើរបស់លោក Kim Yong-chol អនុប្រធានបក្សពលករកូរ៉េ ហើយក៏ជាមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកបណ្តាបញ្ហាអន្តរកូរ៉េ ត្រូវបានទម្លាយចេញ​ក្រោយជំនួបអស់រយៈពេល១ម៉ោងជាមួយប្រធានាធិបតីកូរ៉េខាងត្បូង។ នៅទីក្រុងព្យុងយ៉ាងល្ងាចថ្ងៃទី ២៥កុម្ភៈ។ លោកគីមក៏ជាប្រធានប្រតិភូជាន់ខ្ពស់កូរ៉េខាងជើងមកកាន់កូរ៉េខាងត្បូងដើម្បីចូលរួមពិធីបិទអូឡាំពិករដូវរងាព្យុងចាងផងដែរ។

អ្នកនាំពាក្យរបស់វិមានប្រធានាធិបតីកូរ៉េខាងត្បូង Kim Eui-kyeom បានផ្តល់ព័ត៌មានពីការប្រជុំនោះថា “វត្តមានកូរ៉េខាងជើងឯកភាពថា ចំណងទាក់ទងអាមេរិក-កូរ៉េខាងជើងចាំបាច់ត្រូវអភិវឌ្ឍស្របនឹងដំណើរនៃទំនាក់ទំនងកូរ៉េខាងត្បូង-កូរ៉េខាងជើង ព្រមជាមួយនោះក៏បានឲ្យដឹងបន្ថែមថា ពួកគេមានបំណងគ្រប់គ្រាន់សម្រាប់ការប្រព្រឹត្តទៅនៃកិច្ចចរចាជាមួយ​អាមេរិក។

អ្នកនាំពាក្យរូបនេះក៏បានប្រាប់បន្ថែមថា ៖ ប្រធានាធិបតី Moon Jae-in ស្វាគមន៍ការដែល “ផ្ទាំងទឹកកត្រូវបានរលាយរវាងប្រទេសទាំងពីរ”ហើយសង្កត់ធ្ងន់ដល់ភាពចាំបាច់ក្នុងការកែសម្រួលប្រសើរជាងមុននូវទំនាក់ទំនងទ្វេភាគី។ អ្នកនាំពាក្យដដែលក៏បានពាំនាំសម្តីរបស់ប្រតិភូកូរ៉េខាងជើងឲ្យដឹងថា មេដឹកនាំ Kim Jong-un ក៏​បាន​ត្រៀមខ្លួនកែទំនាក់ទំនងជាមួយកូរ៉េខាងត្បូងផងដែរ ហើយក៏បានលើកឡើងនូវកិច្ចសន្យាស្រដៀងគ្នានេះ​ជុំវិញការរឹតចំណងទាក់ទងរវាងប្រទេសជាបងប្អូននឹងគ្នាទាំងពីរនេះ៕ សូយន

×