ប្រព័ន្ធផ្សព្វផ្សាយថៃនៅថ្ងទី ២៥កុម្ភៈឲ្យដឹងថា នាយករដ្ឋមន្ត្រី Prayuth Chan-o-cha លោកនឹងរៀបជំនួបរវាងបណ្តាភាគីពាក់ព័ន្ធដើម្បីពិភាក្សាអំពីពេលវេលា “សមស្របនិងអាចទទួលយកបាន” ដើម្បីរៀបចំការបោះឆ្នោតសកលមួយកំពុងត្រូវបានពលរដ្ឋប្រទេសនេះរង់ចាំជាខ្លាំង។
ក្នុងសុទ្ទរកថាលើទូរទស្សន៍កាលពីចុងសប្តាហ៍មុនលោកប្រាយុទ្ធក៏បានឲ្យដឹងថា ក្រោយពេលក្រឹតច្បាប់ចាំបាច់សម្រាប់ការបោះឆ្នោតសកលត្រូវបានប្រកាសជាសាធារណៈ រដ្ឋាភិបាលនឹងប្រកាសឲ្យក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ (NCPO) កោះអញ្ជើញបណ្តាគបក្សនយោបាយ គណៈកម្មាធិការពង្រាងរដ្ឋធម្មនុញ្ញ និងគណកម្មាធិការបោះឆ្នោតមកពិភាក្សាអំពីការរៀបចំការបោះឆ្នោត។
លោកពោលថា “ថ្ងៃបោះឆ្នោតវាអាស្រ័យលើការត្រៀមខ្លួនជាស្រេចនឹងការឯកភាពរបស់បណ្តាភាគីពាក់ព័ន្ធ។ នេះជាកិច្ចការសំខាន់របស់ប្រទេសជាតិ។ យើងអាចនឹងត្រូវបញ្ជាក់ដោយចាត់ទុកថា វាជាកិច្ចសន្យាទ្វេទិសចំពោះរបៀបដឹកនាំប្រទេសឈានឆ្ពោះតាមដងវិថីដែលមានស្រាប់”។
រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ សាធារណៈមតិនៅថៃមានការមន្ទិលសង្ស័យកើតឡើងជុំវិញរឿងពន្យាពេលអនុម័តក្រឹតច្បាប់ទាំងឡាយ និងការដែលក្រុមប្រឹក្សានីតិបញ្ញត្តិ (NLA) បានទាត់ចោលបេក្ខភាពទាំងអស់ដែលត្រូវបានស្នើឲ្យចូលរួមក្នុងគណកម្មាធិការបោះឆ្នោត ជាហេតុបង្ហាញឡើងនូវលទ្ធភាពបង្អាកការបោះឆ្នោតកាន់តែច្បាស់លាស់ឡើង ។
ប៉ុន្តែឧត្តមសេនីយ៍ប្រាយុទ្ធនិយាយថា រដ្ឋាភិបាលរបស់លោក និង NCPO ពុំបានអន្តរាគមន៍ឬបញ្ជាឲ្យតំណាងរាស្ត្របោះឆ្នោតច្បាប់នេះច្បាប់នោះ ឬការតែងតាំងណាមួយឡើយ។
គួររំលឹកឡើងវិញថា នៅឆ្នាំ ២០១៧ ឧត្តមសនីយ៍ប្រាយុទ្ធបានសន្យាថា រដ្ឋការយោធានានឹងរៀបចំការបោះឆ្នោតនៅខែវិច្ឆិកា ២០១៨៕ សូយន