តាមការកំណត់របស់រដ្ឋធម្មនុញ្ញបច្ចុប្ប្នប្រធានរដ្ឋ ស៊ី ជិនពៀន ត្រូវបានចាកចេញពីមុខតំណែងពីឆ្នាំ ២០២៣
បក្សកុម្មនុយនីស្តចិន (CPP) បានផ្តើមសំណើរវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ បំណងបង្កលក្ខណៈសម្បត្តិឲ្យលោកស៊ីបន្តរក្សាតំណែងមេដឹកនាំកំពូលនៅអាណត្តិទី៣។
ប្រភពពី ស៊ីនហួរ CPP និងលុបចោលមាត្រាកំណត់ថា “ប្រធាននិងអនុវប្រធាន (ចិន) អាចស្ថិតក្នុងតំណែងមិនលើសពី២អាណត្តិបន្តគ្នា” ចេញពីរដ្ឋធម្មនុញ្ញរបស់ចិន។
វិសោធនកម្មរដ្ឋធម្មនុញ្ញនេះ នឹងត្រូវបានរដ្ឋសភាចិនអនុម័តនៅខែមីនា។ ខណៈពេលដែលការកែសម្រួលនេះមានប្រសិទ្ធភាពលោកស៊ី ជិនពៀន នឹងអាចបន្តរក្សាតំណែងជាមេដឹកនាំប្រទេសចិននាឆ្នាំ ២០២៣។
ការចាប់ផ្តើមអាណត្តិទី២ កាលពីខែតុលា ២០១៧ ប្រធានរដ្ឋចិនស៊ី នឹងត្រូវបញ្ចប់អណត្តិនៅឆ្នាំ ២០២៣ ប្រសិនបើរដ្ឋចិនមិនបានធ្វើវិសោធនកម្ម។
ផែនការកែទម្រង់រដ្ឋធមនុញ្ញលើកដំបូងតាំងពីឆ្នាំ ២០០៤ ត្រូវបានចិនប្រកាសជាសាធារណៈនៅខែធ្នូ ២០១៧។ នៅខណៈពេលនោះអ្នកវិភាគស្ទើតែទាំងអស់បានព្យាករណ៍ថា ប្រទេសចិន នឹងស្វែងរកវិធីដើម្បីបង្កើតគណៈកម្មាធិការឃ្លាំមើលជាតិមួយ (NSC) ពោលគឺកងកម្លាំងពិសេសប្រឆាំងអំពើពុករលួយនៅក្នុងក្របខណ្ឌទូទាំងប្រទេស ហើយមានសិទ្ធិអំណាចថ្មីបន្ថែម។
រហូតទល់ខែមករា ឆ្នាំ២០១៨ “មនោគមន៍វិជ្ជា ស៊ី ជិនពៀន” ត្រូវបានដាក់បញ្ចូលក្នុងរបាយការណ៍បក្ស ទន្ទឹមនឹង “មនោគមន៍វិជ្ជាម៉ៅសេទុង” និង “លទ្ធិមាក់ឡេនីន” ដែលប្រៀបដូចទៅនឹងគោលការណ៍គន្លឹះសម្រាប់ដឹកនាំប្រទេសចិន៕ សូយន