ឆ្នាំជូត ៖ រាសីឡើងខ្ពស់។ កិច្ចការសព្វសារពើប្រព្រឹត្តទៅដោយរលូន មានឱកាសល្អច្រើនសម្រាប់លោកអ្នកហើយក៏នាំមកចំណូលគួរសមដែរ។ ជាថ្ងៃដែលអ្នកមានអំណោយទាន ងាយស្រួលក្នុងការទាក់ទង។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាងខ្មៅ អ្នកជួយយកអាសាឆ្នាំកុរ៕
ឆ្នាំឆ្លូវ ៖ រាសីល្អមធ្យម។ ការដោយបានរលូនល្អ ដោយភាពប្រើសើរឡើងនៃទំនាក់ទំនងត្រូវឆ្លៀតចាប់យកឱកាស។ ចំណូលចំណាយធម្មតា។ ជាឱកាសល្អសម្រាប់ សាងទំនងទំនាក់ថ្មី។ ទិសនាំលាភទិអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ក្រហម អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីល្អ។ ការងារសម្រេចបានងាយ ពុំមានអ្វីរារាំង។ ពឹងលើគំនិតឆ្លាតវៃរបស់ខ្លួន ចាប់យកឱកាសនាំមកចំណូលប្រសើរ។ អ្នកនៅលីវមានឱកាសជួបមនុស្សដែលខ្លួនស្រឡាញ់។ ទិសនាំលាភទិសខាងជើង តំណមទិសខាងលិច។ ពណ៌នាំសំណាងពណ៌ស្លាប់កំភេម។ អ្នកជួយយកអាសាឆ្នាំកុរ៕
ឆ្នាំថោះ៖ រាសីល្អមធ្យម។ ថ្វីត្បិតការងារច្រើន តែវានាំមកនូវលទ្ធផលគាប់ប្រសើរ។ បំណងរកស៊ីអាចប្រព្រឹត្តទៅបាន ហើយថែមទាំងអាចរកចំណូលបន្ថែម។ អ្នកកំពុងមានស្នេហា នឹងទទួលបានព័ត៌មានរីករាយ។ ទិសនាំលាភទិសខាងកើតប្រយ័ត្នទិសខាងជើង។ ពណ៌នាំសំណាងពណ៌ទឹកដោះគោ អ្នកយកអាសារឆ្នាំចរ៕
ឆ្នាំរោង ៖ រាសីធ្លាក់ចុះ។ ពិបាកចិត្តនឹងការងារច្របូកច្របល់ ប្រយ័ត្នទំនាក់ទំនង និងគប្បីចៀសវាងការប៉ះទង្គិចខាងប្រយោជន៍ខ្លួនឯង។ ប្រឹងរក្សាលុយកាក់។ ក្នុងទំនាក់ទំនងគ្រួសារក៏ងាយកើតមានការខ្វែងគំនិតឈ្លោះប្រកែកគ្នា។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងជើង ពណ៌នាំសំណាង ក្រហម អ្នកជួយយកអាសាឆ្នាំមមី៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ ព្រោះចេះគៀងករកម្លាំងសមូហភាព ធ្វើឲ្យការងារសម្រេចផលល្អប្រសើរ។ ចំណូលថ្ងៃនេះកើនខ្លាំង។ ជាថ្ងៃមួយមានភាពរីករាយខ្លាំងជាមួយគ្រួសារ។ ទិសនាំលាភទិសខាងលិច តំណមទិសឦសាន្ត ពណ៌នាំសំណាង ពណ៌ស អ្នកជួយយកអាសារឆ្នាំរកា៕
ឆ្នាំមមី ៖ រាសីធ្លាក់ចុះ។ ត្រូវចាប់អារម្មណ៍កសាងទំនាក់ទំនងបន្ថែម តែត្រូវឱនលំទោនរៀនសូត្រពីគេ។ ចំណូលចំណាយប៉ះប៉ូវគ្នាបាន។ ក្នុងបញ្ហាមនោសញ្ចេតនាចៀសវាងការពឹងផ្អែកលើដៃគូ។ ទិសគាប់ឦសាន្ត ប្រយ័ត្នទិសខាងជើង ពណ៌នាំសំណាងពណ៌ផ្ទៃមេឃ បៃតង អ្នកជួយយកអាសាឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីធ្លាក់ចុះ។ អ្វីៗពុំសម្រេចបានដូចបំណងប្រាថ្នា តែនៅមានឱកាសល្អពុំត្រូវមើលរំលង។ ចំណាយច្រើនប៉ះពាល់ដល់ចំណូល។ ទំនាក់ទំនងមនោសញ្ចេតនាពុំបានលទ្ធផលដូចការប៉ងប្រាថ្នា។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងជើង ពណ៌នាំសំណាង ក្រហម អ្នកជួយយកអាសាឆ្នាំម្សាញ់៕
ឆ្នាំវក ៖ រាសីល្អមធ្យម។ សម្ពាធការងារថ្វីត្បិតខ្លាំង តែឲ្យតែប្រឹងប្រែងនោះអាចសម្រេចបាន។ ជាឱកាសរកចំណូលបានទោះបីពុំច្រើនក៏ដោយ។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ, ពណ៌នាំសំណាង ពណ៌លឿង, អ្នកជួយយកអាសាឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីធ្លាក់ចុះ។ ការលំបាកច្រើនគួរសមត្រូវចេះប្រើកម្លាំងសមូហភាពដោះស្រាយ។ ប្រឹងខ្លាំងទើបអាចរកចំណូលបានខ្លះ។ មានជនទុច្ចរិតប៉ងធ្វើបាប។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសខាងលិច, ពណ៌នាំសំណាង ក្រហម , អ្នកជួយយកអាសាឆ្នាំម្សាញ់៕
ឆ្នាំចរ ៖ រាសីធ្លាក់ចុះ។ ត្រូវគិតគូរការពារទំនាក់ទំនងមានស្រាប់ជាមួយដៃគូ ចៀសឲ្យផុតការប្រេះឆា បាក់បែក។ កុំចាយទុនរកស៊ីផ្សងព្រេងឲ្យសោះ។ រឿងរ៉ាវមនោសញ្ចេតនាវិញថ្ងៃនេះងាយមានការវិវាទប្រេះស្រាំ។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងលិច, ពណ៌នាំសំណាង ស្លាបកំភេម, អ្នកជួយយកអាសាឆ្នាំកុរ៕
ឆ្នាំកុរ ៖ រាសីល្អមធ្យម។ ត្រូវពឹងពាក់ទេព្យកោសល្យរបស់ខ្លួន ទើបធ្វើឲ្យកិច្ចការសព្វសារពើរលូនទៅមុខបាន។ អ្នកអាចមានលាភ លុយពេញហោប៉ៅ។ មនោសញ្ចេតនាលូតលាស់ល្អ។ ទិសនាំលាភទិសខាងត្បូង តំណមទិសពាយ័ព្យ ពណ៌នាំសំណាងផ្ទៃមេឃ, បៃតង, អ្នកជួយយកអាសាឆ្នាំខាល៕