Wednesday, October 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចព្រះ នរោត្តម ចក្រពង់្ស មកស្វែងយល់ពីដំណើរការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៤, អភិបាលរាជធានីភ្នំពេញសន្តិសុខក្នុងការបោះឆ្នោតធានាបាន១០០ភាគរយ

ភ្នំពេញ៖ សមាជិកក្រុមប្រឹក្សាធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជាសម្តេចព្រះមហិស្សរា នរោត្តម ចក្រពង់្ស នៅថ្ងៃ​ទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៨ បានដឹកនាំប្រតិភូអម នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញនឹងយាងមកបំពេញបេសកកម្មស្វែងយល់ និងពិនិត្យស្ថានភាព នៃការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤  នៅ​​មណ្ឌល​រាជធានីភ្នំពេញ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់អោយដឹងនៅក្រោយជំនួបនោះថា លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរាបថ្វាយជូន ស្ថានភាព និងសភាពការប្រព្រឹត្តទៅដោយរលូន ក្នុងកិច្ចការពារសន្តិសុខ និងសុវត្ថិភាព ត្រូវបានធានា១០០ភាគរយ គ្រប់បែបយ៉ាង ពុំមានអ្វីកើតឡើងតាំង ពីព្រឹកនៃការចាប់ពីការបោះឆ្នោតរហូតមកដល់កិច្ចប្រជុំដល់ម៉ោង៣រសៀលនេះ។តាមនីតិវិធីនៃការបោះឆ្នោតគឺចប់ម៉ោង៣រសៀល គ្រប់ការិយាល័យទាំងពីរ គឺការិយាល័១០០១ និង១០០២ និងត្រូវបានបិទ ដើម្បីបន្តនីតិវិធីរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត រៀបចំក្នុងនីតិវិធីក្នុងការបិទសន្លឹកឆ្នោត ។

លោកឃួង ស្រេងបានបញ្ជាក់ផងដែរថា រាជធានីភ្នំពេញមានការិយាល័យចំនួន០២គឺ១០០១ និង១០០២ ដែលស្ថិតនៅក្នុងវិទ្យាល័យប៉ុន រ៉ានី ហ៊ុន សែន វត្តភ្នំទាំង២ការិយាល័យនេះ ត្រូវបានរៀបចំ និងធានាបាននូវបញ្ហាសន្តិសុខសុវត្ថិភាព យ៉ាងល្អប្រសើរ ជូនដល់ក្រុមប្រឹក្សាឃុំសង្កាត់ក្នុងរាជធានីភ្នំពេញ ក៏ដូចជាតំណាងរាស្រ្តមានកាត្វកិច្ចរួមក្នុងការបោះឆ្នោត។

សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង់្ស សមាជិកក្រុមប្រឹក្សាធម្មនុញ បានមានបន្ទូលថា ទ្រង់បានសំដែងសោមនស្សរីករាយ និងថ្លែងអំអរគុណយ៉ាងខ្លាំងដល់អាជ្ញាធរ មានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ក្នុងរាជធានីភ្នំពេញ ក្នុងការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកិច្ចដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤។

សម្តេចព្រះមហិស្សរា បានមានបន្ទូលបន្តថា សម្តេចមកនេះគឺក្នុងគោលបំណងស្វែងយល់ និងពិនិត្យស្ថានភាព នៃការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤ នៅមណ្ឌលរាជធានីភ្នំពេញ នៅមុនពេល អំឡុងពេលបោះឆ្នោតនិងក្រោយពេលបោះឆ្នោត ដើម្បីធ្វើការវិនិច្ឆ័យអោយបានច្បាស់លាស់។

ប៉ុន្តែទោះជាយ៉ាងណាក្តីសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤នេះ គឺពិតជាបានប្រព្រឹត្ត​​ទៅដោយរលូនគ្មានអំពើហិង្សា និងបាតុភាពផ្សេងៗ មានលក្ខណៈប្រជាធិបតេយ្យដែលទទួលយកបាន៕ ដោយ៖កូឡាប

×