Saturday, January 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ត្រី​វៀតណាម​ដែល​ចោទថា​លួច​ជួល​ផ្ទះ​ឲ្យ​ជនអន្តោប្រវេសន៍​ខុសច្បាប់ ត្រូវបាន​បុរស​២​នាក់​រំលោភ និង​ដុត​សម្លាប់​ក្នុង​រថយន្ត​ទាំង​រស់​

​បុរស​២​នាក់ ត្រូវបាន​ចោទប្រកាន់ថា​បាន​រំលោភ និង​សម្លាប់​ស្ត្រី​ជា​ម្តាយកូន​២​ម្នាក់ រួច​ដុត​សម្លាប់​នាង​ទាំង​រស់នៅក្នុង​រថយន្ត មុនពេល​គេចខ្លួន​, នេះ​បើតាម​តុលាការ​ប្រាប់​ឲ្យ​ដឹង ។​

​ជនជាប់ចោទ​ឈ្មោះ Stephen Unwin អាយុ ៤០ ឆ្នាំ និង William McFall អាយុ ៥១ ឆ្នាំ ត្រូវបាន​ដឹងថា បាន​ផ្ញើ​សារ​ឲ្យ​គ្នា​ទៅវិញទៅមក​នៅលើ​បណ្តាញ​សង្គម ក្នុង​រយៈពេល​៣​សប្តាហ៍ ដើម្បី​រៀបចំ​ផែនការ​ព្រៃផ្សៃ​នេះ មុនពេល​ធ្វើការ​រំលោភ​បូក​ទៅលើ​ស្ត្រី​រងគ្រោះ​ឈ្មោះ Quyen Ngoc Nguyen អាយុ ២៨ ឆ្នាំ ដែលជា​អ្នកឯកទេស​ក្រចក​ជនជាតិ​វៀតណាម​ម្នាក់ ស្ថិត​នៅឯ​ផ្ទះ​របស់ Unwin ។​

​ព្រះរាជអាជ្ញា Jamie Hill QC បាន​ប្រាប់​តុលាការ​ថា អាជ្ញាធរ​បាន​ជឿថា នាង Nguyen បាន​នៅមាន​ជីវិត នៅពេលដែល​រថយន្ត​កំ​ពុង​ឆាបឆេះ ។​

​ក្នុងអំឡុងពេល​ស៊ើបអង្កេត អាជ្ញាធ​បាន​រកឃើញថា Nguyen មានរឿង​អាថ៌កំបាំង​មួយ ។​

Nguyen បាន​ចាក​ចេញពី​ប្រទេស​វៀតណាម ទៅ​រស់នៅ​ក្នុងប្រទេស​អង់គ្លេស កាលពី​ឆ្នាំ​២០១០ ។​

​នាង និង​បងស្រី​របស់​នាង បាន​មាន​ផ្ទះមួយ​នៅ Killingworth, North Tyneside ។ បងប្អូន​ស្រី​ទាំងពី​រក៏បាន​បើកហាង​ធ្វើ​ក្រចក​មួយ​ផងដែរ ។​

​ការស៊ើបអង្កេត​របស់​ប៉ូលីស​បាន​បញ្ចេញ​ថា Nguyen មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ជួយ​ជួល​ផ្ទះល្វែង​មួយ ដល់​មនុស្ស​ដែល​មិនមាន​ឯកសារ​អន្តោប្រវេសន៍​ពុំ​ត្រូវការ ដើម្បី​រស់នៅ និង​ធ្វើការ នៅក្នុង​ប្រទេស​អង់គ្លេស ។​

​ព្រះរាជអាជ្ញា​និយាយថា មួយចំនួន​នៃ​អចលនទ្រព្យ​ដែល Nguyen ជួល ត្រូវបាន​ប្រើ​ដើម្បី​ដាំ​ធ្មៃ ។

Nguyen បាន​ជួប​ជនល្មើស Stephen Unwin និង William McFall នៅឯ​ទីកន្លែង​មួយ ក្នុងចំណោម​អចលនទ្រព្យធ​ជាច្រើន​ទៀត​របស់​នាង ។​

​ប៉ូលីស​បាន​រកឃើញថា ជនសង្ស័យ​ទាំងពីរ​បាន​ផ្ញើ​សារ​ឲ្យ​គ្នា​ទាក់ទង​ផែនការ​រំលោភ Nguyen ប៉ុន្មាន​សប្តាហ៍ មុនពេល​រំលោភ និង​សម្លាប់​នាង​យ៉ាង​សាហាវឃោរឃៅ​បែបនេះ ។​

Unwin និង McFall បាន​អញ្ជើញ Nguyen ទៅកាន់​ផ្ទះមួយ ទីកន្លែង​ដែល​ពួកគេ​រំលោភ​នាង​អស់​រយៈពេល ៥ ម៉ោង ។ ពួកគេ​ក៏បាន​ទាមទារ​លេខ​សម្ងាត់ (password) គណនី​ធនាគារ​របស់​នាង ដើម្បី​ដក​លុយ ។​

​វីដេអូ​កាមេរ៉ា​ឃ្លាំមើល​ក្បែរ​នោះ បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ទាំងពីរ​និយាយ​ទៅកាន់ Nguyen នៅ​ខាងក្រៅ​ផ្ទះ និង​លើក​នាង​ចូលទៅក្នុង​រថយន្ត Audi A4 ពណ៌​ខ្មៅ ។​

​ពួកគេ​បន្ទាប់មក បាន​ចាក់​សាំង​ចូលក្នុង​រថយន្ត រួច​ដុត​សម្លាប់​នាង​នៅ​ខាងក្នុង​រថយន្ត​តែម្តង ៕​ ចន្ទី

×