Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ពេក អាចារ្យ​ធំ ឲ្យ​ប្រើ​ខួរក្បាល​ខ្លះ​ផង មុន​ជឿ​គ្រូ​ចម្លែកៗ ជាពិសេស ព្រលះ​ទៅកាន់​គ្រូ​រ៉េ​ប ៧ ភាសា មិនដឹង​ចេញពី​ភព​ណា​! (​វីដេអូ​)

​ក្រោយពី​បានឃើញ​មនុស្សម្នា ភ្លូកទឹកភ្លូកដី​ទៅ​ពពាក់​ពួន​គ្នា​សឹង​ស្ទះខ្យល់ និង​សូម្បី​មិន​ខ្លាច​ឆ្លង​កូ​វីដ​១៩ ដើម្បី​ទៅ​ទទួលយក​កាក់​កាត់​ឆុង​ហ្វ្រី នៅផ្ទះ​អ្នកគ្រូ​ហុងស៊ុយ ណា​លី ដែល​ហាក់ដូចជា​គ្មាន​ការពិចារណា​ទាល់តែសោះ ស្រាប់តែ​លោក​អាចារ្យ​ធំ បាន​លើកយក​នូវ​ឱវាទ​មួយ​ឃ្លា​បន្សល់ទុក​របស់​ព្រះពុទ្ធ ដែល​បាន​ទូន្មាន​ទៅដល់​ពុទ្ធសាសនិកជន​ថា «​ជំនឿ​ដោយ​បញ្ញា នាំមក​នូវ​សេចក្តីសុខ សុភមង្គល នាំមក​នូវ​ផ្លូវ​ដែល​ត្រូវ​»​។ ការលើកឡើង​បែបនេះ លោក​អាចារ្យ​ធំ ចង់​មានន័យថា គឺ​ចង់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចេះ​ប្រើ​ខួរក្បាល ក្នុង​ការជឿ​ទៅលើ​គ្រូ​ចម្លែកៗ​ផ្សេងៗ​ផង​។​

​ក្នុងនោះ អាចារ្យ​ធំ បាន​និយាយ​បែបនេះ​ថា «​អី​គេ នាំគ្នា​ទៅ​តម្រង់​ជួរ​យក​កាក់​កាត់​ឆុង ឥឡូវ យក​កាក់​ឲ្យ​អ្នកគ្រូ​វិញ​ផង ព្រោះ​យក​អស់​ពេក​ទៅ ឥឡូវនេះ អ្នកគ្រូ​ឆុង​វិញ​ហើយ ព្រោះ​ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​កោះហៅ​អ្នកគ្រូ​ទៅហើយ ព្រោះតែ​រឿង​ចែក​កាក់​កាត់​ឆុង ល្មើ​សនឹង​វិធានការ​ទប់ស្កាត់​ការឆ្លង​រាល​ជំងឺ​កូ​វីដ​១៩»​។

​អាចារ្យ​ធំ បន្តថា​៖ «​យើង​មិន​ហាមឃាត់​ទេ អា​រឿង​សិទ្ធិ​ក្នុង​ការជឿ ក្នុងការ​សម្រេចចិត្ត​ជ្រើសរើស​លើ​មាគ៌ា ឬ លទ្ធិ​ណាមួយ អត់​មានកំ​រិត​បិទ​សិទ្ធិ​នោះទេ ប៉ុន្តែ ជំនឿ​ជឿ​ទាំងឡាយ​ណាក៏ដោយ គឺ​សូម​ឲ្យ​មាន​អំណះអំណាង មាន​ទ្រី​ស្តី​បទ​ឲ្យ​សមស្រប​ទៅនឹង​តថភាព​ជាក់ស្តែង ទៅតាម​ច្បាប់ធម្មជាតិ ជឿ ឬ​ធ្វើ​ឲ្យ​គេ​ជឿ សូម​ឲ្យ​សម​ហេតុផល​ផល​ផង​…»​។​

​ជាមួយគ្នា​នោះ​ផងដែរ ទាក់ទង​នឹង​គ្រូ​ម្នា​ក់នៅ​ម្តុំ​ផ្សារ​ព្រៃទា ដែល​អះអាង និង​សូត្រធម៌​បែប​រ៉េ​ប ៧ ភាសា រក​ស្តាប់​មិន​យល់ ក៏​ត្រូវបាន​អាចារ្យ​ធំ ដាក់​ឲ្យ​យ៉ាង​ដូច្នេះ​ថា​៖ «​អី​ណា ៥, ៦ ភាសា ដូច​រ៉េ​ប​អី​តិច​ហ្នឹង អា​គ្រូ​មួយណា នៅតែមាន​អ្នក​ទៅ នៅតែមាន​ពួក​អា​ឆ្កួត​ឡប់​មួយចំនួន​យក​ក្បាល​មេក្រូ​ទៅ​ភ្ជង់ (​សម្ភាសន៍​) អ្ហែង​អត់​ការងារ​ធ្វើ​មែន​អា ពេល​កូ​វីដ​អ្ហែង​អត់​មាន​ការងារ​ធ្វើ​តា​ហ្មង​អា​!»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×