ទីលានសាកល្បងនុយក្លេអ៊ែរ Punggye-ri របស់កូរ៉េខាងជើង ត្រូវបានពិនិត្យឃើញថា មានលេចចេញសញ្ញាពុំរឹងប៉ឹងអំពីភូគុព្ពសាស្ត្រ ឬពាក្យមគ្គុទេសហៅថា “រោគសញ្ញាភ្នំនឿយណាយ” (tired mountain) បន្ទាប់ពីរងទទួលការសាកល្បងនុយក្លេអ៊ែរជាបន្តបន្ទាប់-នេះបើតាមអ្នកជំនាញការអាមេរិក។
ភាពផ្កាយរណប បង្ហាញតំបន់ជុំវិញទីលាននុយក្លេអ៊ែររបស់កូរ៉េខាងជើង នៅភ្នំ Mantap ឃើញចំណុចស្រុតប្រេះ
គេទំព័រ 38 North នៃវិទ្យាស្ថានស្រាវជ្រាវអាមេរិក-កូរ៉េខាងត្បូង ចំណុះសកលវិទ្យាល័យ John Hopkins របស់អាមេរិក នៅថ្ងៃទី ១៧ ខែ១០ បានធ្វើការវាយតម្លៃអំពីស្ថានការណ៍នៃភ្នំ Mantap នៅទីលានសាកល្បងនុយក្លេអ៊ែរ Punggye-ri របស់កូរ៉េខាងជើង។ ពិសេសក្រោយការសាកល្បងគ្រាប់បែកអ៊ីដ្រូហ្សែន កាលពីថ្ងៃទី៣ ខែ៩ នោះគេបានកត់ត្រាឃើញមានការរញ្ជួយដី៣លើក ហើយបាតុភូតប្រេះស្រុតក៏ចាប់ផ្តើមលេចឡើងដែរ ។
របាយការណ៍មួយចំនួនសន្និដ្ឋានថា តំបន់នេះពុំអាចទ្រាំទ្រ បន្ថែមការសាកល្បងនុយក្លេអ៊ែរទៀតឡើយ ឬតាមពាក្យបច្ចេកទេសនោះ ព្រោះវាមានរោគសញ្ញា “ភ្នំនឿយណាយ”។
រោគសញ្ញា “ភ្នំនឿយណាយ” ត្រូវបានប្រើសម្រាប់ចង្អុលបង្ហាញពីឥទ្ធិពល នៃការសាកល្បងនុយក្លេអ៊ែរ លើតំបន់ដីជុំវិញនោះ ហើយការសាកល្បងគ្រាប់បែកអ៊ីដ្រូហ្សែនពីថ្ងៃទី ៣ ខែកញ្ញា របស់កូរ៉េខាងជើង បានជះឥទ្ធិពលដល់តំបន់ជុំវិញនោះ ប្រមាណ ១,៤គីឡូម៉ែត្រ គិតពីចំណុចផ្ទុះ។
ទោះយ៉ាងណាតាមពួកគេ គឺកូរ៉េខាងជើង ពុំទាន់មានបំណងបោះបង់ចោលកន្លែងសាកល្បងនោះទេ ព្រោះពិនិត្យឃើញនៅមានរណ្តៅត្រៀមសាកល្បង២ទៀត ពុំទាន់ប្រើប្រាស់ ៕