នេះគឺជាខណៈពេលដ៏ស្រៀវខ្លាំងណាស់ នៅពេលដែលឡានដឹកប្រេង១គ្រឿង ដែលបើកបរដូចខ្វាក់ភ្នែក ស្ទើរតែកិនលើអ្នកជិះម៉ូតូម្នាក់ ខណៈគាត់កំពុងឈប់នៅភ្លើងស្តុបមួយកន្លែង។
តាមរយៈវីដេអូឃ្លីប បានបង្ហាញឲ្យឃើញបុរសម្នាក់ ជិះម៉ូតូមកឈប់រង់ចាំភ្លើងស្តុប ខណៈភ្លាមៗនោះ ស្រាប់តែឡានដឹកប្រេង១គ្រឿង ដែលមិនដឹងថា រត់គេចពីការបង្កគ្រោះថ្នាក់នៅកន្លែងផ្សេង ឬ យ៉ាងណា បានបើកចូលមកយ៉ាងលឿន និងស្ទើរតែប៉ះអ្នកជិះម៉ូតូនោះទៅហើយ ពោលគឺខ្វះតែមួយចុងស្រូវប៉ុណ្ណោះ។
តែទោះយ៉ាងណា ឡានដឹកប្រេងបើកដូចអត់ភ្នែកនេះ ក៏បានប៉ះរថយន្ត១គ្រឿងនៅខាងឆ្វេង បណ្តាលឲ្យធ្លាក់កាងខាងមុខ ហើយភ្លាមៗនោះ ម្ចាស់រថយន្តរងគ្រោះ ក៏បានចុះពីរថយន្ត ក្នុងបំណងទៅស្តីឲ្យ និងដោះស្រាយសំណងការខូចខាត ប៉ុន្តែ ឡានដឹកប្រេងនោះពុំឈប់ទេ និងបន្តដំណើរទៅមុខទៀត បន្ទាប់ពីបានឈប់បន្តិច ដែលប្រហែលជាបានដឹងពីកំហុសរបស់ខ្លួន។
ហេតុការណ៍ដ៏សាហាវញាក់សាច់នេះ ត្រូវបានដឹងថា បានកើតឡើងនៅតំបន់ Kampung Pengkalan Batu ទីក្រុង Mersing រដ្ឋ Johor ប្រទេសម៉ាឡេស៊ី៕ រក្សាសិទ្ធិដោយ៖ លឹម ហុង