Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល ! ភូមិ​មួយ​នៅ​ឥណ្ឌូណេស៊ី ស្រាប់តែ​ពោរពេញ «​ទឹកជំនន់ពណ៌ដូច​ឈាម​» ខណៈ​អាជ្ញាធរ​កំពុង​រកមុខ​អ្នកបង្ក​ឲ្យ​កើតរឿង​នេះ​… (​វីដេអូ​)

​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់ Kelurahan Jenggot ក្នុង​ទីក្រុង Pekalongan នៃ​ខេត្ត Central Java ពិត​ជាការ​រន្ធត់ចិត្ត​ជាខ្លាំង​កាលពី​ម្សិលមិញ ខណៈដែល​ភូមិ​ត្រូវបាន​ជន់​លិច​ទឹក ជាមួយ​ពណ៌​ដូច​ឈាម​អ៊ីចឹង​!​។

​នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី Kompas បាន​ឲ្យ​ដឹងថា ទឹក​ជោរជន់​ពោរពេញ​ទៅដោយ​អ្វីដែល​ពណ៌នា​ថា​ហាក់ដូចជា​ឈាម​នេះ គឺ​តាមពិតទៅ វា​បណ្តាលមកពី​ការ​បោះចោល​ផលិតផល​ថ្នាំ​ជ្រលក់​វាយ​ន​ភណ្ឌ​ឧស្សាហកម្ម​ខុសច្បាប់ នៅក្បែរ​ភូមិ​ប៉ុណ្ណោះ​។​

​ប្រភព​មួយ​និយាយថា អ្វីដែល​កាន់តែច្បាស់​ជាងនេះទៀត​នោះ គឺថា​ការ​ជ្រលក់​វាយនភ័ណ្ឌ​សម្រាប់​ផលិត​ស្បៃ គឺ​ភូមិ​នេះ​ជា​អ្នក​ផលិត​ដ៏​ល្បី​។ យោងតាម​ប្រភពព័ត៌មាន​ក្នុងស្រុក​មួយ ក៏បាន​និយាយថា “​ទឹកជំនន់​ឈាម​” នេះ គឺ​បណ្តាលមកពី​អ្នកស្រុក​ដែល​មិនមាន​ការទទួលខុសត្រូវ បាន​បោះចោល​ផលិតផល​ថ្នាំ​ជ្រលក់​វាយនភ័ណ្ឌ​នៅក្បែរ​ភូមិ​តែម្តង​។​

​ប្រភព​បន្តថា មាន​អ្នកណាម្នាក់ បាន​បោះចោល​កាកសំណល់​ថ្នាំ​ជ្រលក់​ពណ៌​។ ហេតុដូច្នេះ នៅពេល​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​ម្សិលមិញ បង្ក​ឲ្យ​ជ្រាបចូល​ទឹក​សាយភាយ​ពេញ​ទូទាំង​ភូមិ​តែម្តង​។ ហើយ​វា​មិនអាច​ទៅរួច​ទេ ដែល​និយាយថា បណ្តាលមកពី​ទឹក​ហូរ​ចូល​រោងចក្រ​នោះ​។​

​ទោះយ៉ាងណា សម្រាប់​ករណីនេះ អាជ្ញាធរ​នៅ​ពុំទាន់​អាច​រកឃើញ អ្នក​បោះចោល​កាកសំណល់​ថ្នាំ​ជ្រលក់​ពណ៌​នោះ​នៅឡើយ​ទេ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


×