Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ការចាប់អារម្មណ៍​ខ្លាំង​! មួយឈុត​នេះ​របស់លោក​ជំទាវ​ស្រី​តូច ចំណាន ស្លៀក​ចូលរួម​មង្គលការ​ម្សិលមិញ ពិតជា​ស្អាត សមសួន​ណាស់ ដល់​ថ្នាក់​គ្រប់គ្នា​លាន់មាត់​ថា​…

​កាលពី​ល្ងាច​មិញ​នេះ មហាជន​នៅក្នុង​បណ្តាញ​សង្គម ពិតជា​មានការ​ចាប់អារម្មណ៍​ជាខ្លាំង ក្រោយពី​បានឃើញ​រូបភាព​ចែករំលែក បង្ហាញ​ពី​ទិដ្ឋភាព​ពិធីមង្គលការ​មួយ ដែល​ត្រូវ​បានរៀបចំ​យ៉ាង​ប្រណីត ស្រស់ស្អាត​ខ្លាំងណាស់​។ ពិធីមង្គលការ​ដ៏​មហា​ធំធេង​នេះ​ផងដែរ ក្នុងនោះ ខាង​កូនប្រុស​ត្រូវបាន​គេ​ស្គាល់​មានឈ្មោះ លី ហ្សេ​មីន និង​កូនស្រី​នាម អ៊ុក សាវុធ សវ​នា​។​

​អ្វីដែល​ពិសេស​បំផុត​នោះ គឺ​ពិធីមង្គលការ​នេះ ក៏ត្រូវ​បាន​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ដ៏​ឧត្តុង្គឧត្តម​ពី​វត្តមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​ព្រមទាំង​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប​ទៀត ក៏​បានមក​ចូលរួម​នៅ​អមដំណើរ​សម្តេច​ទាំងពីរ​ផងដែរ ជាមួយនឹង​ទឹកមុខ​ប្រកបដោយ​ក្តីសប្បាយ​រីករាយ​ជាខ្លាំង​។​

​ក្នុងឱកាស​ដ៏​ពិសេស​នោះ​ផងដែរ គេ​ក៏​បានឃើញ​វត្តមាន​ចូលរួម​ពី​សំណាក់​អ្នក​អ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ ម៉ៅ ចំណាន (​ស្រី​តូច ចំណាន​) ផងដែរ ដែល​ស្ថិតក្នុង​ឈុត​សម្លៀកបំពាក់​ហូល​ផាមួង​យ៉ាង​ស្រស់ស្អាត និង​សមសួន​យ៉ាងខ្លាំង​។​

​ជាមួយគ្នានេះ​ផងដែរ អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់​ប្រាប់​បន្ថែម​ថា​៖ “​សូម​ចូលរួម​អបអរសាទរ​ដល់​មង្គល​ការ​របស់ ក្មួយប្រុស លី ហ្សេ​មីន និង ក្មួយ​ស្រី អ៊ុក​សាវុធ សវ​នា​។ ខ្ញុំ និង​ភរិយា​ជាទី​ស្រឡាញ់ សូម​ជូនពរ​អ្នក​ទាំងពីរ ជួបតែ​សេចក្ដីសុខ សុភមង្គល​ក្នុង​ដំណើរ​ជីវិត​ថ្មី​នេះ​ជាមួយគ្នា​។​”​។​

​យ៉ាងណាមិញ ក្រោយពី​បានឃើញ​រូបភាព​ប៉ុន្មាន​សន្លឹក​ទាំងនេះ ក្នុងនោះ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ភាគច្រើន មានការ​ចាប់អារម្មណ៍​ទៅលើ​អ្នកនាង​ស្រី​តូច ចំណាន ដោយ​លាន់មាត់​សរសើរ​ថា​៖ «​ស្រស់ស្អាត​ណាស់​លោក ឧកញ៉ា និង​លោក ជំទាវ​, លោកជំទាវ​ស្អាត​ណាស់​, លោកជំទាវ ពុំ​ត្រឹម​ស្រស់ស្អាត​ទេ ហើយ​ថែមទាំង​ថ្លៃថ្នូរ​ខ្លាំងណាស់​,… »៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×