Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា ៖ ពលរដ្ឋខ្លះមានបញ្ហារឿងបាត់អត្ដសញ្ញាណប័ណ្ណ ក៏អាចបោះឆ្នោតបានដែរ

ភ្នំពេញ ៖ ការចេញអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋជារឿងចាំបាច់ និងសំខាន់បំផុត ខណៈពេលដែលពលរដ្ឋខ្លះមានបញ្ហារឿងបាត់អត្ដសញ្ញាណប័ណ្ណ​នៅពេលបោះឆ្នោត​ ក៏គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចេញទម្រង់ឯកសារដែលបម្រើឲ្យការបោះឆ្នោតបានដូចគ្នា។

នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ប្រគល់ភារកិច្ចជូននាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកឡើងថា អគ្គ នាយកដ្ឋានអត្តសញ្ញាណកម្ម បានរួមចំណែកយ៉ាងសំខាន់ ដល់ដំណើរការបោះឆ្នោតនៅកម្ពុជា តាមរយៈការចេញអត្ដសញ្ញាណប័ណ្ណ​ដល់ប្រជាពលរដ្ឋដើម្បីបម្រើ ឲ្យការបោះឆ្នោត។

លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានបញ្ជាក់ថា បើទោះបីពលរដ្ឋខ្លះមានបញ្ហារឿងបាត់អត្ដសញ្ញាណប័ណ្ណ​នៅពេលបោះឆ្នោត​ក៏ខាងគណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត ចេញទម្រង់ឯកសារដែលបម្រើឲ្យការបោះឆ្នោតបានដូចគ្នាដែរ ប៉ុន្ដែ​ប្រសិនបើប្រជាពលរដ្ឋទាំងអស់អត់អត្តសញ្ញាណប័ណ្ណ ក៏មិនអាចចេញឲ្យ​ទាំង​អស់បាននោះដែរ ដូច្នេះហើយការចេញអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋជារឿងចាំបាច់ និងសំខាន់បំផុត ។ ឯកឧត្តម បន្តថា បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានខិតខំដោះស្រាយបញ្ហាអាត្រានុកូលដ្ឋាន ដែលជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដែលតែងតែលើកឡើងក្នុងវេទិកាសាធារណៈ ។

លោកនាយឧត្តមសេនីយ៍ បានបន្តថា ការសម្រេចគ្រប់ភារកិច្ចទៅបានដោយរលូន ក៏មិនអាចខ្វះបាននូវការចូលរួមពី មន្ដ្រីក្រោមឱវាទទាំងអស់ហើយ​បើមិនមានការឯកភាព​ផ្ទៃក្នុងនោះទេ ការចាត់ចែងអនុវត្តនូវកិច្ច ការទាំងអស់នេះទេ វាមិនទទួលបានជោគជ័យនោះទេ ហើយលោកថា មន្ដ្រីទាំងអស់ នៃ​អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មត្រូវបន្ដខិតខំ​យកចិត្តទុកដាក់ក្នុងការអនុវត្តនូវផែនការ បន្ដរួមសាមគ្គី និងត្រូវគិតគូរការងារជាក្រុម និងត្រូវ​ប្រកាន់ខ្ជាប់នូវវិន័យ និងការទទួលខុសត្រូវខ្ពស់ ចំពោះមុនតំណែង និងតួនាទីរបស់ខ្លួន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ។

សូមជម្រាបថា យោងតាមរបាយកាណ៍បូកសរុបការងារអត្តសញ្ញាណកម្ម ឆ្នាំ២០១៤-២០១៧ បានឲ្យដឹងថា រយៈពេល៣ឆ្នាំ (ឆ្នាំ២០១៤ ដល់​២០១៧) អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានបោះពុម្ពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន៩៧៥១៩៣៤សន្លឹកត្រូវបោះពុម្ព ដើម្បីផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងនោះ​មានអត្តសញ្ញាណប័ណ្ណចំនួន៥៥៣៨៣សន្លឹក ត្រូបានបោះពុម្ពផ្សាយឡើងវិញ ដោយមានបញ្ហាខូចគុណភាពបាត់កែ តម្រូវទិន្នន័យ និងខុសបច្ចេកទេស៕ ដោយ ៖ បញ្ញាស័ក្តិ

×