Saturday, November 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ តែមួយគត់ ដែល​បង្ហាញ​នូវ​ការកើនឡើង​ក្នុងពេល​ផ្សារ​បិទ​ថ្ងៃ​ចន្ទ​

​ភ្នំពេញ ៖ ក្នុងចំណោម​ភាគហ៊ុន​ជួញដូរ​ទាំង​ប្រាំពីរ មានតែ​ភាគហ៊ុន​ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ តែមួយគត់​ដែលមាន​ការកើនឡើង និង​បិទ​នៅ​១១.៧០០​រៀល​ក្នុងថ្ងៃនេះ​។

​ភាគហ៊ុន ភ្នំពេញ​តំបន់​សេដ្ឋកិច្ច​ភ្នំពេញ (PPSP) និង​អេស៊ីលីដា (ABC) ជាថ្មី​ម្តងទៀត បាន​រក្សា​ថ្លៃថេរ​ដដែល​ត្រឹម ១.៥១០​រៀល និង​១៧.០០០​រៀល​។ ក្រៅពីនេះ ភាគហ៊ុន រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA) ភាគហ៊ុន​ហ្គ្រេ​ន​ធ្វី​ន (GTI) កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) និង​ផេស​ថិ​ក (PEPC) បាន​ធ្លាក់ចុះ​ចន្លោះ​ពី ២០​រៀល ទៅ​៨០​រៀល មក​ត្រឹម​៦.០៦០​រៀល ៣.២៨០​រៀល ១៣.៧០០​រៀល និង​២.៩៥០​រៀល តែប៉ុណ្ណោះ​។​

​ការធ្លាក់ចុះ​របស់​ភាគ​ហ៊ុន​ទាំង​បួន​នេះ​បាន​បណ្តាលឱ្យ​ស​ន្ទ​ស្សន៍​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ធ្លាក់​០,១៣​ភាគរយ មក​ត្រឹម​៦៤៤,០៩​ពិន្ទុ​។ ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​បានបង្ហាញ​នូវ​ការ​ងើបឡើង​មកវិញ​រហូតដល់ ២៥៨,៤៨​លាន​រៀល នា​ថ្ងៃ​ចន្ទ​នេះ ពោល​គឺមាន​កំណើន​ប្រមាណ ៣៩​ភាគរយ​ធៀប​នឹង​ថ្ងៃ​សុក្រ​មុន​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×