Saturday, November 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ព្រឹក​នេះ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តីពី «​វឌ្ឍនភាព​មូលដ្ឋាន​ឃុំ សង្កាត់ និង​ទិស ដៅ​ការងារ​បន្ត​របស់​ខេត្តព្រៃវែង​»

​ភ្នំពេញ​៖​សន្និសីទ​សារ​ព័​ព័​មាន​នេះ​ប្រព្រឹត្តទៅ​នា​ព្រឹក​ថ្ងៃ​អង្គារ ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​៩:៣០​នាទី​ព្រឹក នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​(​សាល​សេរីភាព​)​ក្រោម​អធិបតីភាព​របស់​ឯក​ឧ​ត្ត​ម ផៃ​ស៊ី​ផាន រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ហើយ​សន្និសីទ​នេះ​មានការ​អញ្ជើញ​ចូល​ពី​ក្រុមប្រឹក្សា​ខេត្តព្រៃវែង​។​

​ឯកឧត្តម ផៃ ស៊ី​ផាន អង្គភាព​អ្នក​នាំ ពាក្យ​រាជរដ្ឋាភិបាល ថ្លែងថា​ការរៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តីពី «​វឌ្ឍនភាព​មូលដ្ឋាន​ឃុំ សង្កាត់ និង​ទិស ដៅ​ការងារ​បន្ត​របស់​ខេត្តព្រៃវែង​»​ក្នុង​គោលដៅ​បំផុស​និង​បង្ហាញ​ជា​សាធារណៈ​នូវ​យន្តការ​ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​និង​ផ្សព្វផ្សាយ​ពី​សមិទ្ធិផល ដែល​រដ្ឋបាល​ថ្នាក់មូលដ្ឋាន​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​សម្រេចបាន​ក្នុង​ការផ្តល​សេវាសាធារណៈ​និង​ការអភិវឌ្ឍ​មូលដ្ឋាន​របស់​ឃុំ​/​សង្កាត់​របស់ខ្លួន​។​

​ឯកឧត្តម​បន្តថា ការរៀបចំ​ឃុំ​/​សង្កាត់​របស់​យើង​មាន​តម្លាភាព និង​មានការ​ដេញថ្លៃ​ត្រឹមត្រូវ ជា​សាធារណៈ​មានការ​ចូលរួម​ពី​មហាជន​និង​ក្រុមប្រឹក្សា​ស្រុក ខេត្ត និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចូលរួម​ពិនិត្យ​។ នេះ​ជា​អ្វីដែល​ឆ្លើយតប​នឹង​អភិបាលកិច្ច​ល្អ​របស់​ក្រុមប្រឹក្សាឃុំ​/​សង្កាត់​ដែល​បាន​ខិតខំ​របស់ខ្លួន​។​

​ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា ក្រោម​ការដឹកនាំ​ដ៍​ត្រឹមត្រូវ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី ក្រុមប្រឹក្សាឃុំ​/​សង្កាត់​បានមកពី​ការបោះឆ្នោត​ពី​ប្រជាពលរដ្ឋ ក្នុង​ឃុំ​សង្កាត់​និ​មួយៗ​របស់ខ្លួន​ជា​អង្គការ​គ្រឹះ​របស់​ឃុំ​/​សង្កាត់​ដែលជា​យន្តការ​ប្រជាធិបតេយ្យ​មូលដ្ឋាន​ជា​អង្គការ​នៅជាប់​ប្រជាពលរដ្ឋ យើង​បានធ្វើ​បានល្អ​ប្រសើរ​និង​ប្រកប​អភិបាលកិច្ច​ល្អ ដែល​បាន​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​មិន​ប្រកាន់​និ​ន្ន​នា​ការ​នយោបាយ​ឡើយ​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×