នៅពេលមានរឿងអ្វីមួយ កើតឡើងចំពោះគ្រួសារ និងមនុស្សជាទីស្រលាញ់របស់យើង នោះយើងនឹងលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីជួយសង្គ្រោះ ដោយពុំគិតពីខ្លួនឯង ។ តួយ៉ាងដូចជា នាងក្រមុំម្នាក់នេះអីចឹង នាងស៊ូប្តូរជីវិតរបស់នាង ដើម្បីសង្ឃឹមទទួលបានលុយគ្រប់គ្រាន់ ដើម្បីជួយសង្គ្រោះម្តាយដែលកំពុងមានជំងឺមហារីកស្បែកធ្ងន់ធ្ងរ ។
Cao Mengyuan អាយុ ១៩ ឆ្នាំ បានផុសប្រកាសលក់ខ្លួននាងនៅលើ WeChat ។ នៅលើនោះ នាងបានបញ្ជាក់ប្រាប់ថា ម្តាយរបស់នាងអាយុ ៤៥ ឆ្នាំ ត្រូវបានវិនិច្ឆ័យកើតជំងឺមហារីកស្បែក និងថា ពួកគេត្រូវបានការលុយជាចាំបាច់ សម្រាប់ថ្លៃព្យាបាល ។
Cao បាននិយាយថា៖ «ខ្ញុំបានប៉ងប្រាថាថា មានមនុស្សចិត្តសប្បុរសធម៌អាចទិញខ្ញុំ ដូច្នេះ ម្តាយរបស់ខ្ញុំនឹងអាចទទួលការវះកាត់ ។ ខ្ញុំនឹងធ្វើអ្វីៗឲ្យតែអ្នកទិញស្នើសុំខ្ញុំឲ្យធ្វើ ។ ខ្ញុំនឹងមិនក្បត់ពាក្យសម្តីទេ ។ អ្វីៗដែលខ្ញុំនិយាយគឺជាការពិត ។ ខ្ញុំនឹងលក់ខ្លួនឯងទៅឲ្យអ្នកដេញថ្លៃខ្ពស់បំផុត» ។
ជាក់ស្តែង Cao បានដឹងថា លុយចំនួន ៥១,៥០០ ដុល្លារ គឺជាតម្រូវការមួយអាចគ្របដណ្តប់លើថ្លៃព្យាបាលរបស់ម្តាយបាន ។ ជាកសិករស្ទើរពេញមួយជីវិត ម្តាយរបស់ Cao មិនអាចលៃលកប្រាក់កាក់គ្រប់គ្រាន់ សម្រាប់ការព្យាបាលខ្លួនឯងបានឡើយ ។
រឿងរ៉ាវរបស់ Cao ត្រូវបានបញ្ជាក់ដោយ Huang Qiliang ស្ថាបនិកនៃអង្គការសប្បុរសធម៌ Gong Yi Pai Ke ដែលបានអ
សំណាងសម្រាប់ Cao និងម្តាយ ព្រោះតែថៅកែចិត្តធម៌ម្នាក់បានឃើញរឿងរ៉ាវផុសនៅលើបណ្តាញសង្គមរបស់ Cao បានយល់ព្រមធានាចេញថ្លៃថ្នាំពេទ្យដល់ម្តាយរបស់នាង ។ ដោយសារពេលនេះ បញ្ហាត្រូវបានដោះស្រាយ ហេតុនេះ Cao ពុំបានលក់ខ្លួនឲ្យនរណាម្នាក់នោះទេ ៕ ចន្ទី