ភ្នំពេញ ៖ ប្រិយមិត្តបានស្គាល់រួចហើយ ពីអតីតតារាសម្តែងសាច់សខ្ចី និងបច្ចុប្បន្ន គឺជាអ្នកលក់ឡេតាមអនឡាញកំពុងទទួលបានភាពជោគជ័យគួរឲ្យកត់សម្គាល់ផងដែរ។ តែទន្ទឹមនឹងមុខជំនួញកំពុងតែដើរទៅមុខនោះៗ បើក្រឡេកមកចាប់អារម្មណ៍ពីជីវិតគូរបស់អ្នកនាងវិញ មហាជនសង្កេតឃើញថា អតីតតារាស្រីរូបនេះ ហាក់បង្ហាញពីតម្រុយមួយចំនួន ដែលជាសញ្ញាមិនល្អសម្រាប់ជីវិតគូជាប្តីប្រពន្ធ ដែលកំពុងតែរស់នៅមិនចុះសម្រុងនឹងគ្នា។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលអ្នកនាង គឹម លីហ្សា បង្ហាញអារម្មណ៍បែបនេះ ព្រោះថា កាលពីពេលកន្លងទៅ អ្នកនាង ក៏បង្ហោះសារប្លែកៗជាច្រើនបន្តបន្ទាប់ និងរហូតបានប្រកាសក្តែងៗជាសាធារណៈថា ខ្លួនចង់លែងប្តីទៀតផង ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងងឿងឆ្ងល់ថាមិនដឹងមកពីបញ្ហាអ្វី ឬ ក៏អ្នកនាងអស់ស៊ូទ្រាំលែងបាន ដោយសារតែស្វាមីមានអ្នកថ្មី។
ដោយឡែកថ្មីៗនេះ អ្នកនាង គឹម លីហ្សា បានបង្ហោះសារជាថ្មីម្តងទៀត ដែលបង្ហាញពីសញ្ញាប្រហែលទ្រាំលែងបានតទៅទៀតហើយ ដែលមូលហេតុនោះគឺដោយសារប្តីពូកែដើរផឹកគ្មានលោះថ្ងៃ។ ក្នុងនោះ តារាស្រីរូបនេះបានសរសេររៀបរាប់ថា៖ «ល្អណាស់ យើងប្រឹងរកពេលសម្រាកគ្មាន គេវិញហត់ណាស់តែមានពេលផឹកស៊ីរាល់ល្ងាចចំណាប់ណាស់ប្តី ខ្ញុំសុំឲ្យមេដៃប្តីខាងផឹក ខ្ញុំអស់ទ្រាំជាមួយលោកប្តីឯងទៀតហើយ ព្រោះលោកឯងហូសពេក»។
ក្រោយឃើញ គឹម លីហ្សា បង្ហោះសារអស់ទ្រាំនឹងប្តី ព្រោះតែចំណាប់តែរឿងដើរផឹកស៊ី ស្រាប់តែមានអ្នកចូលខមិនបែបនេះថា៖ «តារាខ្មែរ ទាល់តែតាតាមានលុយបាននៅកើត»។ មិនបង្អង់យូរ នៅពេលឃើញម្នាក់នោះមើលងាយខ្លួនបែបនេះ ស្រាប់តែ លីហ្សា បកឲ្យវិញបែបនេះថា៖ «ស្អីអូនគិតថាបងនិងក្រដល់ថ្នាក់ឲ្យគេចិញ្ចឹមមែនអូន មើលបងឲ្យយូរសិនពៅ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង