សកម្មភាពរបស់ក្មេងស្រីដ៏ក្លាហានម្នាក់ ចាប់ពស់វែកយក្ស១ក្បាល នៅលើដងផ្លូវ ដែលហាក់គ្មានខ្លាចញញើតសូម្បីបន្តិច បានធ្វើឱ្យអ្នកទស្សនាស្ទើរ “ស្លុតបេះដូង” តែម្តង។ ក្នុងនោះអ្នកអ្នកប្រើបណ្តាញសង្គមជាច្រើនបាននិយាយថា ក្មេងស្រីម្នាក់នេះកំពុងលេងសើចនឹងសេចក្តីស្លាប់ហើយ ជាមួយនឹងសកម្មភាពប្រថុយប្រថាននេះ។
នៅក្នុងវីដេអូ បង្ហាញឲ្យឃើញក្មេងស្រីនោះ បានចាប់ស្តេចពស់វែក និងប្រឡែងលេងជាមួយដោយដៃទទេ ដោយចាត់ទុកជាស្រមោច សង្អាអីចឹង។ ពស់វែកនោះមានប្រវែងប្រហែល ៣ ម៉ែត្រ បានបង្ហាញពីកំហឹងរបស់វា ដោយបើកវែករកវាយប្រហារម្តងៗ ទៅលើក្មេងស្រីនោះដែលកំពុងឆ្មក់លោជាមួយវា។
ពិតណាស់ ពស់វែក គឺជាស្តេចពស់មានពិសសាហាវណាស់ ដែលវានឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតផុយស្រួយណាស់។ តែទោះយ៉ាងណាក៏ដោយ ពួកវាច្រើនតែនឹងមិនវាយប្រហារមនុស្សយ៉ាងសកម្មនោះទេ ដរាបណា ទាល់តែវាមានអារម្មណ៍ខឹងខ្លាំង និងទាល់ច្រក ទើបវាវាយប្រហារអ្នកឈ្លានពាន។
យ៉ាងណាមិញ បើក្រឡេកមើលពីទិដ្ឋភាពនេះវិញ បើទោះជាត្រូវប្រឈមនឹងការចឹកយ៉ាងលឿនរបស់ពស់វែកនោះយ៉ាងណា ក៏ក្មេងស្រីនៅក្នុងវីដេអូនោះ បានបដិសេធមិនឈប់ឆ្មក់លេង ហើយទីបំផុត អាចគ្រប់គ្រងចាប់ច្របាច់.កវា ដាក់ចូលក្នុងបាវ។
បើទោះជានាងបង្ហាញពីជំនាញចាប់ពស់យ៉ាងណា ក៏ក្មេងស្រីរូបនេះធ្វើឱ្យអ្នកមើលឡើង “បែកញើស” ដែរ ដោយសារតែមានការព្រួយបារម្ភ និងស្រៀវជំនួសខ្លាំងពេក។
គួរបញ្ជាក់ថា ពិសរបស់ពស់វែក គឺគ្រប់គ្រាន់ក្នុងការសម្លាប់ដំរីអាហ្វ្រិក ក្នុងរយៈពេលពីរបីម៉ោង ហើយសម្លាប់មនុស្សពេញវ័យចំនួន ២០ នាក់ ក្នុងរយៈពេលមិនដល់មួយម៉ោងផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង