Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គូស្នេហ៍​១​គូ សម្រេចចិត្ត​រៀបការ​នៅលើ​ជើងហោះហើរ AirAsia ក្នុង​រយៈកម្ពស់​១​ម៉ឺន​ម៉ែត្រ ព្រោះតែ​ដោយសារ​… (​វីដេអូ​)

​គូស្នេហ៍​ជនជាតិ​ហ្វីលីពីន​មួយគូ បានធ្វើ​ឲ្យ​អ្នកលេង​អ៊ិន​ធឺ​ណេ​ត ហួស​ពី​ការភ្ញាក់ផ្អើល ខណៈ​អ្នក​ទាំងពីរ​បានធ្វើ​រឿង​ដ៏​ចម្លែក ដោយ​សម្រេចចិត្ត​រៀបការ​នៅលើ​អាកាស ក្នុង​រយៈកម្ពស់ ៣៧,០០០ ហ្វ៊ី​ត (​ជាង​១​ម៉ឺន​ម៉ែត្រ​) នៅលើ​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia ឆ្ពោះទៅកាន់ Boracay​។​

​អ្នក​ទាំងពីរ​បាន​និយាយថា ពួកគេ​ត្រូវតែមាន​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia មក​ចូលរួម​ក្នុង​ពិធីមង្គលការ​របស់​ពួកគេ ពីព្រោះ​ក្រុមហ៊ុន​គឺជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​រឿង​ស្នេហា​របស់​ពួកគេ​។ តាមពិតទៅ កូនក្រមុំ​ឈ្មោះ Micah Cura អាយុ ២៣ ឆ្នាំ ជា​អ្នករស់នៅ​ទីក្រុង Tarlac City និង​កូនកំលោះ​ឈ្មោះ Kristoffer “Topy” Rustia អាយុ ២៦ ឆ្នាំ​មកពី​ទីក្រុង Quezon City បាន​ជួបគ្នា​កាលពី ៣ ឆ្នាំមុន នៅពេលដែល​ពួកគេ​ទាំងពីរ​នាក់ ត្រូវបាន​ជួល​ឱ្យធ្វើជា​អ្នកបើកបរ​យន្តហោះ​រប​ស់​ក្រុមហ៊ុន AirAsia ។​

​នាង Micah បាន​និយាយថា “​វា​ជា​ក្តី​សុ​បិ​ន្ត​របស់​យើង ក្នុងការ​រៀបការ​នៅលើ​យន្ដហោះ ពីព្រោះ AirAsia បាន​ដើរតួ​យ៉ាងសំខាន់​នៅក្នុង​រឿង​ស្នេហា​របស់​យើង​”​។​

​កូនកំលោះ​បាន​និយាយថា​៖ “​នេះ​ជា​សេចក្តីស្នេហា​ដំបូង​របស់ខ្ញុំ​។ នាង​គឺជា​នារី​ម្នាក់​ល្អ​ខ្លាំងណាស់ នាង​តែងតែ​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយចិត្ត​”​។​

​ចំណែក​កូនក្រមុំ​វិញ ក៏បាន​ចែករំលែក​ពាក្យ​ពីរ​បី​ម៉ាត់​ដោយ​ខ្លួន​នាង​ផ្ទាល់​ថា​៖ “Topy គឺ​គាត់​អត់ធ្មត់​ណាស់ និង​យកចិត្តទុកដាក់​នូវ​រាល់​តម្រូវការ​របស់ខ្ញុំ​។ គាត់​ព្យាយាម​គ្រប់ពេល ធ្វើយ៉ាងណា​ដើម្បីឱ្យ​ខ្ញុំ​សប្បាយចិត្ត​”​។​

​គូ​ស្វាមីភរិយា​ថ្មីថ្មោង​នេះ​បានរស់នៅ​ជាមួយគ្នា​អស់​រយៈពេល ២ ឆ្នាំកន្លះ ហើយៗ ថែមទាំង​មានកូន​អាយុ​១​ឆ្នាំ ជាមួយគ្នា​ផងដែរ​។ ដំបូង​ឡើយ ពួកគេ​ជា​មិត្ត​រួមការ​ងារ​នៅ​សាកលវិទ្យាល័យ Santo Tomas ប៉ុន្តែ​បាន​អះអាងថា ពួកគេ​មិនដែល​គិតដល់​រឿង​មាន​ថ្ងៃនេះ​ជាមួយគ្នា​នោះទេ រហូតដល់​ក្រុមហ៊ុន AirAsia បាន​នាំ​ពួកគេ​មក​ជាមួយគ្នា​។​

​គួរ​បញ្ជាក់ថា អ្នកដំណើរ​ចំនួន ១៣០ នាក់ ដែល​បាន​ចូលរួម​ក្នុង​ពិធីមង្គលការ​នេះ បានចាប់ផ្តើម​ផ្ទុះឡើង​នូវ​ស្នូរ​ទះដៃ​កងរំពង ដើម្បី​អបអរសាទរ​ចំពោះ​ពួកគេ នៅ​ចុងបញ្ចប់​នៃ​ពិធី​។ សូម​អបអរសាទរ Micah និង Topy!៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


×