ភ្នំពេញ ៖ ថៅកែលក់ឡេសាច់សខ្ចី ដើមទ្រូងទ្រលុកទ្រលន់ គឺកញ្ញា តេង ស៊ីណាត (ហៅអាជី) និងប្អូនស្រីខ្លួនកញ្ញា តេង ដាណា (ហៅអាម៉ី) កាលពីពេលថ្មីៗនេះ ត្រូវបានមហាជនផ្ទុះការរិះគន់ និងថ្កោលទោសយ៉ាងខ្លាំងក្លា បន្ទាប់ពីអ្នកទាំងពីរបានថតសម្តែងរឿងខ្លីមួយ ដែលមានចំណើងជើងថា៖ «ទុំទាវឆ្នាំ២០២១» ធ្វើឲ្យប៉ះពាល់ទៅដល់តម្លៃសាសនា និងវប្បធម៌ជាតិ យ៉ាងធ្ងន់ធ្ងរ។
ក្រោយពីបានឃើញមហាជននាំគ្នារិះគន់យ៉ាងខ្លាំង ក្រុមនេះដែលមានអាជី និងអាម៉ី ជាអ្នកដឹកនាំ ក៏បានប្រញាប់លុបវីដេអូរឿងនោះចេញវិញភ្លាមៗ ក្រោយបង្ហោះមិនបានប៉ុន្មានម៉ោង។ ហើយបន្ទាប់មក បងប្អូននេះក៏បានចេញមុខសុំទោសទៅដល់មហាជនជាសាធារណៈ និងសូមការសណ្តោសប្រណី នូវរាល់កំហុសឆ្គងរបស់ខ្លួន ដែលបានសម្តែងទៅជ្រុលជ្រួស ដោយបានលើកសំអាងថា មកពីខ្លួនមិនដឹង ហើយគ្រាន់តែចង់ធ្វើឲ្យមហាជនបានសើចតែប៉ុណ្ណោះឯង។
តែទោះយ៉ាងណា ការចេញមុខសុំទោសរបស់អាជី និងអាម៉ី ដែលហាក់គ្មានប្រសិទ្ធភាពឡើយ ខណៈកំហឹងមហាជនក្រសួងពាក់ព័ន្ធចាត់វិធានការឲ្យខាងតែបាន ហើយនៅទីបំផុត ក្រួសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចេញលិខិតកោះហៅអាជី អាម៉ី និងអ្នកសម្តែងទាំងអស់ ឲ្យចូលខ្លួននៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ថ្ងៃស្អែកនេះ។
អ្វីដែលគួរឲ្យហួសចិត្តនោះ ស្របពេលដែលក្រសួងបានចេញលិខិតកោះហៅ ស្រាប់តែ អាជី បានឡាយវីដេអូក្នុងបណ្តាញសង្គមហ្វេសប៊ុក ហើយទទួលទូរស័ព្ទម្តាយរបស់ខ្លួន ដោយស្រែកយំ និងស្រែកដាក់ឲ្យម្តាយខ្លាំងៗថា៖ «ខ្ញុំស្រែកដាក់ម៉ាក់ឯងហ្នឹង ម៉ាក់ឯងមិនយល់ពីអារម្មណ៍ខ្ញុំទេ តើខ្ញុំខុសអី….»។
ក្រោយពីបានស្តាប់ឮ នូវពាក្យសម្តីដ៏មិនសមរម្យរបស់អាជី ដែលបានប្រើប្រាស់ទៅលើម្តាយខ្លួនបែបនេះ ស្រាប់តែលោក ផែង វណ្ណៈ បានព្រលះឲ្យធ្ងន់ៗប៉ុន្មានម៉ាត់បែបនេះថា៖ «ដល់វគ្គសំដែងតួអោយគេអាណិត គ្រាន់តែ និយាយជាមួយម្ដាយ ក៏ថតយកមកបង្ហោះលើបណ្ដាញសង្គមដែរ ហើយនិយាយស្រែកដាក់ម៉ែខ្លួនឯង ដូចម៉ែមិនដល់ខ្លួន ។ បើមីឆ្កួតឯងមិនដឹងថាខ្លួនខុសអី ចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រាប់នៅថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២១ ទៅដឹងហើយ ឈប់សំដែងអោយអញស្អប់កាន់តែខ្លាំង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង