ស្ត្រីមានផ្ទៃពោះត្រូវការមើលថែទាំឲ្យបានល្អប្រសើរ ជាពិសេសនៅពេលដែលនាងប្រហែលនឹងជិតដល់ពេលវេលាឆ្លងទន្លេ ពុំសោះនឹងប្រឈមផលវិបាកធ្ងន់ធ្ងរ ដែលបានកើតឡើងជាហេតុថាហេតុណាមួយ ។ ជាក់ស្តែង ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ បានធ្វើឲ្យប្តី និងសាច់ញាតិ យំសោកបោកខ្លួន ដោយសារតែនាង និងកូនទើបសម្រាលបានស្លាប់រួមជាមួយគ្នា មុនពេលនាងមានអារម្មណ៍ពិបាកទ្រាំក្នុងខ្លួន ខណៈប្តីពុំនៅក្បែរទៅធ្វើការ ។
បុរសម្នាក់ឈ្មោះ Aldren Sarile បានដឹងបញ្ហានេះ ហើយគាត់ក៏មានបំណងចង់នៅក្បែរប្រពន្ធផងដែរ ប៉ុន្តែ កាលៈទេសៈការងារតម្រូវឲ្យគាត់ត្រូវឃ្លាតឆ្ងាយ ។ នៅពេលប្រពន្ធរបស់គាត់ទូរស័ព្ទហៅ ខណៈគាត់កំពុងស្ថិតនៅឯកន្លែងធ្វើការ គាត់គ្រាន់តែអាចប្រាប់ប្រពន្ធឲ្យរង់ចាំបន្តិចសិន និងថា គាត់នឹងត្រឡប់មកផ្ទះវិញក្នុងពេលឆាប់ៗ ដូចសព្វដង ។ ជាក់ស្តែង ប្រពន្ធរបស់គាត់ មិនមានអារម្មណ៍ល្អក្នុងខ្លួន ហើយនាងបានប្រាប់គាត់ថា សម្ពាធឈាមរបស់នាងឡើងខ្ពស់ ។ ប៉ុន្តែ ពីរបីនាទីក្រោយមក ប្រពន្ធរបស់គាត់បានផ្ញើសារទៅគាត់ ដោយនិយាយថា នាងកំពុងចាប់ផ្តើមមានអារម្មណ៍ល្អវិញ ។
នៅពេលនោះ Aldren ក៏មានអារម្មណ៍រំពឹងថាអ្វីៗក៏នឹងរំលងផុត ។ គាត់បានធ្វើដំណើរយ៉ាងលឿន សឹងតែបុកបើកបុកអ្នកដទៃ ដើម្បីប្រញាប់មកដល់ផ្ទះ ។ នៅពេលមកដល់ផ្ទះ ស្រាប់តែឃើញប្រពន្ធរបស់គាត់លែងដឹងខ្លួនទៅ ។ ភ្លាមៗនោះ គាត់ក៏បានស្រែករកគេជួយ ប៉ុន្តែ អ្នកជិតខាង ក៏ពុំអាចជួយសង្គ្រោះប្រពន្ធរបស់គាត់បានតទៀតដែរ ពួកគេទាំងអស់ក៏សម្រេចចិត្តនាំយកនាងទៅមន្ទីរពេទ្យ ។ ជាអកុសល ប្រពន្ធរបស់ Aldren បានស្លាប់នៅពេលមកដល់មន្ទីរពេទ្យ ។
ថ្វីបើដឹងថាប្រពន្ធគាត់បានស្លាប់ទៅហើយក្តី ក៏ក្រុមវេជ្ជបណ្ឌិតព្យាយាមសង្គ្រោះកូនទើបសម្រាល តាមរយៈការអនុវត្តផ្នែក C-section ទៅលើប្រពន្ធរបស់ Aldren ដោយឥតប្រយោជន៍ ។ ទារកទើបកើតក៏គ្មានជីវិតផងដែរ ហើយគ្មានវិធីណាមួយ ដើម្បីជួយសង្គ្រោះជីវិតម្តាយ និងទារកទេ ។
វាជាពេលដ៏វេលាដ៏គួរឲ្យសោកស្តាយ និងស្ទើរគាំងបេះដូង សម្រាប់ Aldren ។ គាត់បានសម្រេចដាក់ទាំងប្រពន្ធ និងកូនស្រីទើបកើត ចូលក្នុងក្តារមឈូសតែមួយ ដោយក្នុងចិត្តឧទ្ធិសឲ្យប្រពន្ធបានមើលថែកូនតូចយូរអង្វែងនៅតទៅគ្រប់ៗជាតិ ៕ ចន្ទី