ភាគហ៊ុនពីរ រួមមានរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) និងហ្ក្រេនធ្វីន (GTI) បានបង្ហាញនូវការងើបឡើងមកវិញរហូតដល់ ៦.១៨០រៀល និង៣.៤០០រៀល បន្ទាប់ពីមានការធ្លាក់ចុះកាលពីម្សិលមិញរួចមក។
ផ្ទុយទៅវិញ ភាគហ៊ុនពីរទៀត ដែលរួមមានកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងផេសថិក (PEPC) បានបន្តធ្លាក់ចុះមកត្រឹម ១៣.៦៨០រៀល និង២.៩០០រៀល។
ក្រៅពីនេះ ភាគហ៊ុនដែលនៅសល់បានរក្សាថ្លៃថេរដដែល។ ភាគហ៊ុនទាំងនោះរួមមាន ភាគហ៊ុនរបស់ធនាគារអេស៊ីលីដា (ABC) ភាគហ៊ុន ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP)។ សន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានងើបឡើងមកវិញ ០,១% រហូតដល់៦៤៤,៧៣ពិន្ទុ ជាមួយនឹងទំហំជួញដូរភាគហ៊ុនសរុបចំនួន១៩៦,១៩លានរៀល៕ រក្សាសិទ្ធិដោយ ៖ CEN