ខេត្តកណ្តាល៖ លោកឧត្តមសេនីយន៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានប្រាប់ឱ្យដឹងថា គណៈបញ្ជារការឯកភាពខេត្តកណ្តាល បានត្រៀមប្រើប្រាស់កម្លាំងសរុប១៤៣២នា ក់ ដើម្បីប្រើប្រាស់ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យទន្លេលើកទី៤ខាងមុខនេះ រួមមានកម្លាំងនគរបាលចំនួន៩១០នាក់ តំបន់ប្រតិបត្តិការសឹករងខេត្តចំ នួន១១០នាក់ កងរាជអាវុធហត្ថ៣១១នាក់ មន្ត្រីសុខាភិបាលខេត្តចំនួន៤៨នាក់ និងកម្លាំងរ បស់យោធភូមិភាគពិសេសចំនួន៥៣នាក់ ផងដែរ។ ត្រៀមមធ្យោបាយអ៊ូប័រ១គ្រឿង និងរថយន្តចំនួន៥៦គ្រឿង ក្នុងនោះនគរបាល២៦គ្រឿង រួមមានរថយន្តដឹកជញ្ជូន១៥គ្រឿង រថយ ន្តអគ្គីភ័យ៥គ្រឿង រថយន្តសង្គ្រោះ១គ្រឿង និងរថយន្តស៊ីរ៉ែន៥គ្រឿង ក្រៅពីនោះរថយន្តកងរាជអាវុថហត្ថ១៥គ្រឿង តំបន់ប្រតិបត្តការសឹករងខេត្ត៨គ្រឿង មន្ទីរសុខាភិបាល៦គ្រឿងនិងរថយន្តស្ទួចរបស់មន្ទីរសាធារណការ១គ្រឿង។
នៅព្រឹកថ្ងៃទី២៦ កុម្ភៈ ២០១៨នេះ នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំស្តីពី ផែនការការពារសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យទន្លេលើកទី៤ ដែលនឹងប្រព្រឹត្តិឡើងនៅក្នុងក្រុងតាខ្មៅ នាថ្ងៃទី៩ដល់១១មិនា ២០១៨ ខាងមុ ខនេះ។
លោកឧត្តមសេនីយន៍ឯក ទូច ណារ៉ុថ អគ្គស្នងការរងនិងជាប្រធាននាយកដ្ឋានអង្គរ ក្សក្រសួងមហាផ្ទៃ បានលើកឡើងថា បើទោះបីជាប្រទេសជាតិយើងមានសុខសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់ និងស្ថេរភាពនយោបាយល្អ ក៏ដោយ ក៏យើងត្រូវតែបង្កើនការយកចិត្តទុកដាក់ការពារសន្តិសុខ ឱ្យបានកាន់តែប្រសើរផងដែរ ព្រោះមានប្រមុខរាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់ ភ្ញៀវអន្តរជាតិ ភ្ញៀវជាតិចូលរួមច្រើន។ ដូច្នេះ ត្រូវការវិធានការជំនាញ បង្កើនការស្រាវជ្រាវក្តាប់សភាពការណ៍ ប្រភពព័ត៌មានដែលពាក់ព័ន្ធនិងកិច្ចការពាររក្សាសន្តិសុខ សុវត្ថិភាព ឱ្យបានល្អប្រសើរបំផុត។ បង្កើនការស្រាវជ្រាវ សកម្មភាពរបស់ពួកសមាសភាពមិនល្អ ពួកភេវរជន ពួកឧក្រិដ្ឋជន ដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលា ត្រូវប្រមូលផ្តុំក្តាប់សភាពការណ៍ គ្រប់គ្រងមុខសញ្ញាគ្រោះថ្នាក់ដើម្បីមានវិធានការជាមុន ពិសេសក្រុមជនខិលខូចឆក់ឱកាសចូលធ្វើសកម្មភាពលួច ឆក់ ប្លន់ និងក្មេងទំនើង ដែលអាចបង្ករផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយក្នុងឱកាសប្រារព្ធពិធីបុណ្យ។ ត្រូវរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ រាល់មធ្យោបាយយានយន្តឱ្យចូលចតឱ្យមានសណ្តាប់ធ្នាប់ និងកំណត់ទីតាំងចំណតឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាពល្អ ដោយមានកន្លែងផ្ញើនិងមានការទទួលខុសត្រូវ និងត្រូវត្រៀមកម្លាំងសម្រាប់អន្តរាគមន៍ត្រៀមចេញអន្តរាគមន៍បន្ទាន់រាល់បាតុភាពផ្សេងៗដែលកើតមាន។
បុណ្យទន្លេ នៅខេត្តកណ្តាលសង្ឃឹមថា៖ ភ្ញៀវទេសចរណ៍ជាង១លាននាក់ រំពឹងចូលរួមទស្សនាបុណ្យទន្លេលើកទី៤ ។
បុណ្យទន្លេ ត្រូវបានសម្រេចឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដោយសម្រេចយកសប្តាហ៍ទី១ ឬទី២ ក្នុងខែមិនា។ បុណ្យទន្លេ បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ក្នុងយុទ្ធនាការផ្សព្វផ្សាយអាស៊ានផងដែរហើយវាជាផលិតផលទេសចរណ៍ ឆ្លើយតបនឹងក្របខណ្ឌនយោបាយយុទ្ធសាស្ត្រ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង មហាអនុតំបន់មេគង្គអាស៊ាន មេគង្គ-គង្គា។ គួរបញ្ជាក់ថា ៖ ពិធីបុណ្យទន្លេលើកទី៤ នៅក្រុងតាខ្មៅ នឹងធ្វើឡើង ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១១ ខែមីនា ឆ្នាំ២០១៨ ជាមួយការរំពឹងទុកថា នឹងមានភ្ញៀវទេសចរចូលរួមទស្សនាប្រមាណជាង ១លាននាក់៕ ដោយ៖បញ្ញាស័ក្តិ