Saturday, November 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ធ្លាក់ចុះ​បី​ថ្ងៃ​ជាប់​គ្នា​

ភ្នំពេញ ៖ ​ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ PAS បាន​បន្ត​ការធ្លាក់ចុះ ចំនួន​២០​រៀល បន្ថែមទៀត​ក្នុង​ថ្ងៃ​ពុធ​មក​ត្រឹម​១៣,៦៦០​រៀល​។​

​ស្រប​ជាមួយគ្នានេះ ភាគហ៊ុន រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA) និង​ហ្ក្រេ​ន​ធ្វី​ន (GTI) ក៏បាន​ថយចុះ​មក​ត្រឹម​៦.១០០​រៀល និង​៣.៣៣០​រៀល​។ រីឯ​ភាគហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) និង​ផេស​ថិ​ក PEPC វិញ បាន​កើន​ឡើងដល់​១.៥២០​រៀល និង​២.៩២០​រៀល​។

​ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ (PPAP) និង​ធនាគារ​អេស៊ីលីដា (ABC) រក្សា​ថ្លៃថេរ​ដដែល​ដូច​ពី​ម្សិលមិញ​។​
​ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុជា​ធ្លាក់ចុះ​០,០៩% ក្នុងថ្ងៃនេះ មក​ត្រឹម ៦៤៤,១២ ពិន្ទុ​។ ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​មាន​ចំនួន ១៩៤,៣១​លាន​រៀល ដោយ​ភាគហ៊ុន​ABC បាន​គ្របដណ្តប់​ចំនួន ៧៣% នៃ​ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​៕​ រក្សាសិទ្ធិដោយ៖CEN

×