Saturday, November 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​វិនិយោគឯកជន​សរុប​ចំនួន ១៨ ក្រុមហ៊ុន បាននិង​កំពុង​សហការ​បង្កើត​រោងចក្រ ដែល​បាន​បោះទុន​វិនិយោគ​សរុប​ប្រមាណ​ជាង ១.០០០ លាន​ដុល្លារ​នៅ​ខេត្តពោធិ៍សាត់

​ភ្នំពេញ​៖ ការបង្ហាញ​ពី​ការវិនិយោគ​បានធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១ សន្និសីទ​សារព័ត៌មាន​ស្តីពី «​វឌ្ឍនភាព​មូលដ្ឋាន​ឃុំ សង្កាត់ និង​ទិសដៅ​ការងារ​បន្ត​របស់​ខេត្តពោធិ៍សាត់​».​វេលា​ម៉ោង​៩:៣០​នាទី​ព្រឹក រៀបចំ​ដោយ​អង្គភាព​អ្នក នាំពាក្យ​រាជរដ្ឋាភិបាល​។​

​លោក​ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្តពោធិ៍សាត់​ក្នុង​សន្និសីទ​សារព័ត៌មាន​បញ្ជាក់ថា​ក្រុមហ៊ុន ចំនួន​១៨​បានដាក់​ទុនវិនិយោគ​នៅ​ខេត្តពោធិសាត់​ក្នុងនោះ​រួ​មាន​ដូចខាងក្រោម​៖
​រោងចក្រ​កាត់ដេរ​តៃ​អ៊ី​ហ្សី នៅ​ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ​។​ក្រុមហ៊ុន​រតនា​វិសាល វិនិយោគ​លើ​វិស័យ​កសិកម្ម នៅ​ស្រុក​ក្រគរ​។​

​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​បន្តថា​៖​ក្រុមហ៊ុន​ភា​ពី​ម៉ិច វិនិយោគ​វិស័យ​កសិកម្ម នៅ​ស្រុក​ក្រគរ​។​ក្រុមហ៊ុន ស៊ិន​លី​យី​ផៅ​វ័រ វិនិយោគ​តំឡើង​ត្រង់​ស្វូ​រ នៅ​ស្រុក​ក្រគរ​។​ក្រុមហ៊ុន​ឌី​ឌី​អឹម​អិ​ល វិនិយោគ​ការ​កិន​ថ្ម ស្រុក​ក្រគរ​។​ក្រុមហ៊ុន ស្នេ​ថេ​ក អ៊ី​ន​ហ្វី​នី​ត ឯ​.​ក (Schneitec infinite co.,LTD) វិនិយោគ​លើ​ថាមពល​អគ្គិសនី​ដោយ​ពន្លឺព្រះអាទិត្យ នៅ​ស្រុក​ក្រគរ​។​

​ក្រុមហ៊ុន​ផលិត​គ្រឿងសំណង់​អេ​ឡិច​ត្រូ​និ​ច​ដែលមាន​ប្រសិទ្ធិភាព​(​ខេ​ម​បូ​ឌា​)​លីមីត​ធី​ត (Precise electric manutacturing) ផលិត​ត្រង់​ស្វូ​រ និង​ផ្គុំ​តំឡើង Swichboard នៅ​ស្រុក​ក្រគរ​។​ក្រុមហ៊ុន​ថូ​ភេ​ក អេ​ឡិច​ទ្រី​ក ឯ​.​ក (Topec Electric Co.,LTD) ផលិត​ខ្សែភ្លើង​គ្រប់​ប្រភេទ នៅ​ស្រុក​ក្រគរ​។​
​ក្រុមហ៊ុន វ៉ាន់​នី​បាយ​អូ​រី​សើច វិនិយោគ​ចិញ្ចឹម​ស្វា នៅ​ក្រុង​ពោធិ៍សាត់​។​ក្រុមហ៊ុន​លាន​ហ្វា​ដា​ស៊ុ​ង វិនិយោគ​ដាំ​ដំណាំ​កប្បាស នៅ​ស្រុក​បាកាន​។​ក្រុមហ៊ុន​លាន​ហ្វា​ហេង​យូ វិនិយោគ​កាត់ដេរ​សំលៀកបំពាក់ នៅ​ស្រុក​បាកាន​។​ក្រុមហ៊ុន អឹម​ឌី​អេស​១ វិនិយោគ​ដាំ​ដំណាំ​កសិកម្ម នៅ​ស្រុក​វាលវែង​។​
​ក្រុមហ៊ុន អឹម​ឌី​អេស​២ វិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស​ហុង​ហ៊ី នៅ​ស្រុក​វាលវែង​។​ក្រុមហ៊ុន​អគ្គិសនី​អា​តៃ វិនិយោគ​ផលិត​ថាមពល​អគ្គិសនី នៅ​ស្រុក​វាលវែង​។​ក្រុមហ៊ុន SPHP (​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១) ផលិត​អគ្គិសនី នៅ​ស្រុក​វាលវែង​។​ក្រុមហ៊ុន​ញូ​វ​ថូ​ស៊ី​ហូ​ម​វ៉ា (Newtoshi homewear Co.,LTD) រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ និង​ស្រោមដៃ នៅ​ស្រុក​ក្រគរ​។​ក្រុមហ៊ុន​អេ​ម​អេ​ឡិច​ទ្រី​ក (Emax Electrice) វិនិយោគ​តម្លើង​ត្រង់​ស្វូ​រ និង​សម្ភារៈ​បរិក្ខា​អគ្គិសនី នៅ​ស្រុក​ក្រគរ​។​ក្រុមហ៊ុន​ស្នេ​ថេ​ក សា​ស្ទែ​នេ​ប៊​ល (Schneitec Sustainable co.,LTD) ផលិត​ថាមពល​អគ្គិសនី​ដោយ​ពន្លឺព្រះអាទិត្យ នៅ​ស្រុក​ក្រគរ​។​

​លោក​ប្រជា​ក្រុមប្រឹក្សា​បញ្ជាក់ថា ក្រៅពី​ក្រុមហ៊ុន​ខាងលើ​នៅមាន​ចំពោះ​ការអនុវត្ត​គម្រោង​មូលនិធិ​ឃុំ សង្កាត់ ឆ្នាំ​២០២០៖ រាជរដ្ឋាភិបាល បាន​វិភាជន៍​មូលនិធិ​ឃុំ​/​សង្កាត់​ទាំង​៤៩​ទូទាំង​ខេត្ត សរុប​ចំនួន ១៩.៣៩១ លាន​រៀល ក្នុងនោះ​៖ សម្រាប់​ការងាររដ្ឋបាល​មាន​ចំនួន ១១.៣៣២ លាន​រៀល និង​អភិវឌ្ឍ​មាន​ចំនួន ៨.០៥៩ លាន​រៀល​។ គម្រោង​វិនិយោគ​ដែល​បាន​ស្នើឡើង មាន​ចំនួន ៧២ គម្រោង និង​បានធ្វើ​លទ្ធកម្ម​(​ដេញថ្លៃ​)​រួច​ចំនួន ៥៤ គម្រោង និង​អនុវត្តបាន​តិចជាង ៥០% ចំនួន ១៥​គម្រោង​, ច្រើនជាង​៥០% ចំនួន ១៣ គម្រោង និង​បាន ១០០% ចំនួន ១៤​គម្រោង​។​

​ចំណែក​វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លទ្ធផល​សម្រេចបាន​ផ្ទៃដី​បាន​ភ្ជួរ​រាស់​សរុប​ចំនួន ១៤៥.៣៥១ ហិកតា បាន​អនុវត្ត​ដាំ​ដុះ​បាន​ចំនួន ១៤៥.៣៤២ ហិកតា ប្រៀបធៀប​ឆ្នាំ​២០១៩​ខ្ពស់ជាង​ឆ្នាំមុន ក្នុងនោះ​៖ ស្រូវស្រាល ៧០.៧៥០ ហិកតា ស្រូវកណ្តាល ៥៣.៤៧០ ហិកតា ស្រូវធ្ងន់ ១៥.៤៧៨ ហិកតា ស្រូវចម្ការ ៨៨៣ ហិកតា ស្រូវ​ឡើង​ទឹក ១.៧៦០ ហិកតា និង​ស្រូវ​បង្កើន​រដូវ ៣.០០១ ហិកតា​។

​បន្ថែម​ពីនេះ​មាន​ដំណាំ​រួមផ្សំ​ដូចជា​បន្លែ​គ្រប់មុខ ឳ​ឡឹ​ក ម្ទេស ល្ពៅ ម្នាស់ និង​ដំឡូងជ្វា និង​ដំណាំ​កសិឧស្សាហកម្ម​លក្ខណៈ​គ្រួសារ រួមមាន​៖ ដំឡូង​មី ពោតក្រហម ពោតស អំពៅ ដំណាំ​ល្ង សណ្តែកដី សណ្តែកបាយ សណ្តែកអង្គុយ សណ្តែកសៀង ត្រាវ សាគូ ខ្ញី និង​រមៀត​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×